សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្ស​ម្នាក់​ៗរមែង​​មាន​ទិស​ដៅ​បំពេញ​​កិច្ច​ការ​ណា​មួយ​បាន​ជោគ​ជ័យ​។​ បើ​ទោះ​ជា​បាន​​រៀប​ចំ​ផែន​ការ​គោល​ដៅ​ច្បាស់​លាស់ ​ព្រម​ទាំង​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព ប៉ុន្តែ​​ពេល​មួយ​ក៏​ត្រូវ​ជួប​រឿង​ខក​ចិត្ត ព្រោះ​ត្រូវ​ជួប​បរាជ័យ​ដោយ​សារការ​សម្រេច​ចិត្ត​ខុស កំហុស​បន្តិច​បន្តួច ឬ​ការ​ភ្លាំង​ភ្លាត់​ខ្លះ​។ ដូច​នេះ ផែន​ការ​ច្បាស់​លាស់ និង​ការ​ខំ​ប្រឹង​ប្រែង​​រមែង​ជួប​​នឹង​បញ្ហា​ខ្លះ មិន​អាច​ធានា​បាន​ជោគ​ជ័យ​១០០%​ទេ។ តែ​យ៉ាង​ណា ទោះ​ជួប​រឿង​​បរាជ័យ​ធ្ងន់​ធ្ងរ​ក្នុង​ការ​បំពេញ​កិច្ច​ការ​ណា​មួយ ​អ្នក​ក៏​អាច​រៀន​សូត្រ​ពី​បទ​ពិសោធន៍​​ខ្លះ​ៗពី​មនុស្ស​ដែល​មាន​ស្មារតី​រឹង​មាំ ឬ​​​ភាសា​សាមញ្ញ​​​ថា​ចិត្ត​ធ្ងន់បាន​ចែក​រំលែក​តាម​ចំណុច​បទ​ពិសោធ​ខ្លួន​ដូច​ខាង​ក្រោម​៖

.ប្រើ​ក្រដាស​បញ្ជី​ត្រូវ​ធ្វើ ​​(To-do list) ដើម្បី​​បង្កើន​ទំនុក​ចិត្ត​វិញ

​សាក​ស្រមៃ​មើល​កិច្ច​ការ​​ធំៗ​បាន​​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់តែ​បែរ​ជា​ភ្លាត់​​មិន​បាន​Save ទុក​ហើយ​ក៏​ត្រូវ​បាត់​បង់​ព្យាយាម​​រក​វិធី​សង្គ្រោះ​អស់​ចិត្ត​​ក៏​នៅ​តែមិន​បាន ។ ដូច​នេះ​ គួរ​ផ្តោត​ទៅ​លើ​ត្រូវ​​ធ្វើ​ឡើង​វិញពោល​​គឺ​ផ្តោត​ចំណុច​តូច​ៗ​ឡើង​វិញហើយ​ងាក​មើល​ចំណុច​ណា​ខ្លះ​ត្រូវ​ធ្វើ ​និង​ប្រុង​ប្រយ័ត្ន។ អ្នកអាចមានបញ្ជីក្រដាសកត់ពីកំហុសដែលកើតឡើង និងចំណុចដែលត្រូវធ្វើដោយយកចិត្តទុកដាក់។ គួរ​ប្រាប់​ខ្លួន​ឯង​​ថាសម្រេច​ការងារ​ធំគឺ​ផ្តោត​លើ​ការ​ងារ​ពី​តូច​ៗ។ព្យាយាម​​ឡើង​វិញ ទោះ​បី​អ្នក​នៅ​ខ្លាចឬ​បារម្ភ ធ្វើ​វា​ឡើង​វិញជា​ជាង​ផ្តោត​អារម្មណ៍​ទៅ​គិត​លើ​រឿង​បរាជ័យ​ដែល​កើត​លើ​​អ្នក​។

.តម្លៃ​របស់​អ្នកមិន​មែន​មាន​តែ​លើ​កិច្ច​ការ​ដែល​បាន​​បរាជ័យ​នោះ​ទេ បើ​អ្នក​ចេះ​គិត

​ចំនុច​នេះ​មាន​ន័យ​ថាកិច្ច​ការ​ដែល​ប​រាជ័យ​ក្លាយ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​រំលឹក​អ្នក​ទៅ​វិញ​។ សួរ​ខ្លួន​ឯង​ថា"តើ​ខ្ញុំ​បាន​រៀន​​អ្វី​ខ្លះពី​​បរាជ័យ​នោះ​?”សួរ​ដូច​នេះអ្នក​នឹង​ឃើញ​ពន្លឺ​ឡើង​វិញគឺ​ចំណុច​ខ្វះ​ខាត ដែល​អ្នក​ត្រូវ​កែឬ​បំពេញ​បន្ថែម​ធ្វើ​ឱ្យ​កិច្ច​ការ​​ប្រសើរ​ឡើង​​​​។ មាន​មតិ​មួយ​ក៏​បាន​លើក​ឡើង​ថា"អ្នក​នឹង​រៀន​បាន​ច្រើននៅ​ពេល​អ្វី​មួយ​មាន​បញ្ហា"

Image

.ស្វែង​រក​ជំនួយ​​ពី​​​ក្រុម​​ដែល​ធ្វើ​កិច្ច​ការ​ដូច​អ្នក និង​មនុស្ស​​វិជ្ជមាន

​ពិត​ណាស់​ជួប​រឿង​បរាជ័យ​អារម្មណ៍​អវិជ្ជមាន​ច្រើន​កើត​មាន​ឡើង​។ ប៉ុន្តែ​អ្នក​អាច​ស្វែង​រក​ជំនួយ​ពី​មនុស្ស ឬ​ក្រុម​មនុស្ស​ដែល​​យល់​កិច្ច​ការ​​ប្រហាក់​ប្រហែល​អ្នកដែល​ពួក​គេ​នឹង​អាច​ចែក​រំលែក​បទ​ពិសោធ​បន្ថែម ឬ​ជួយ​លើក​ទឹក​ចិត្ត​អ្នក​បាន​ប្រសើរ​ឡើង​វិញ​ផង។ នេះ​ក៏​ព្រោះ​ ពួក​គេ​​​ធ្លាប់​ជួប​ឬ​ប៉ះ​ចំ​អារម្មណ៍​ជួប​បរាជ័យ​​​ពី​មុន​ដែរ។បន្ថែម​ពី​នោះអ្នក​​ក៏​អាច​ស្វែង​រក​ការ​គាំ​ទ្រ​ពី​មនុស្ស​វិជ្ជមានដែល​ពួក​គេ​ច្រើន​ជា​មនុស្ស​​បើក​ទូ​លាយ​ក្នុង​ការ​ស្តាប់​ពី​បញ្ហា​អ្នក និង​ផ្តល់​ជា​ជម្រើស ​ឬ​គំនិត​ល្អ​សម្រាប់​អ្នក​កែ​ប្រែ​រឿង​បរាជ័យ​ទាំង​នោះជា​កម្លាំង​​ទៅ​​បំពេញ​កិច្ចការ​​ឱ្យ​បាន​ប្រសើរ​វិញ​។

.ចាំ​ថាគ្មាន​នរណា​ម្នាក់​ផ្តោត​លើ​ភាព​បរាជ័យ​​នៃ​កិច្ច​ការ​អ្នកច្រើន​ជាង​អ្នក​ខ្លួន​ឯង​ទេ

ចំណុច​នេះគឺ​សម្តៅ​ទៅ​លើ​ការ​ចេះ​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ឯង​ជា​លើក​ទី​ពីរ​។ ន័យ​រួម​គឺ​ថា នរណា​ក៏​ធ្លាប់​ខុស​ឬ​បង្ក​កំហុស​ខ្លះ​ដែរ ប៉ុន្តែ​កិច្ច​ការ​អ្នក​នឹង​បាន​ប្រសើរ​ឡើង​វិញបើ​អ្នក​មិន​ឱ្យ​បច្ចុប្បន្ន​អ្នកស្មើ​នឹង​អ្វី​​កំហុស​ដែល​បាន​​បរាជ័យ​នោះ។ហើយ​អ្នក​ជា​បុគ្គល​សំខាន់​ជាង​គេនឹង​ជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​កែ​កំហុសនិង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​កិច្ច​ការ​នោះ​ប្រសើរ​ឡើង​វិញ​តាម​រយៈ​ការ​ផ្តល់​ឱកាសនិង​មិន​បន្ទោស​ខ្លួន​ឯង​ពេក​​នោះ​ឯង​។

.មិន​បោះ​បង់​គោល​ដៅដោយ​ប្រើ​វិធី​ថ្មី​ៗសម្រាប់​​ភាព​ជោគ​ជ័យ​ខាង​មុខ

​ចំណុច​តូចៗ​ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ស្ពាន​ចម្លង​អ្នក​ទៅ​​ដល់​ទិ​ស​ដៅ ឬ​សម្រេច​កិច្ច​ការ​ដែល​អ្នក​ប្រាថ្នា។ បើ​ទោះ​ជា​​បរាជ័យ​ខ្លះ​ក៏​ពិត​មែន​តែ​អ្នក​នៅ​តែ​អាច​រក​វិធី​ថ្មី​ៗ សម្រាប់​ទិស​ដៅ​ដែល​អ្នក​បាន​ប៉ង​ទុក​ដដែលពោល ​គឺ​អ្នក​អាច​ប្តូ​រ​ការ​គិតដែល​វិធី​ដែល​បរាជ័យ​ជា​ផ្លូវ​ឱ្យ​អ្នក​អាច​រក​វិធី​ថ្មី​ៗទៅ​សម្រេច​កិច្ច​ការ​ដែល​អ្នក​បាន​ប្រាថ្នា​វិញ ហើយ​​​​វិធី​ថ្មី​ៗគឺ​ជា​​ការ​បង្កើន​​ក្តី​សង្ឃឹមទៅ​រក​ទិស​ដៅ​អ្នក​ឱ្យ​បាន​ប្រសើរ​ និង​ប្រសិទ្ធិភាព​ជាង​មុន​៕​​

​​​