ក្រុមហ៊ុនសាជីវកម្ម Pegatron Corp ជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយឲ្យក្រុមហ៊ុនApple, Microsoft និង Sony គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន១ ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្រផលិតគ្រឿងអេឡិចត្រូនិច នៅភាគខាងជើងប្រទេសវៀតណាម។

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគ វៀតណាម ដែលបានដាក់ជូនលោកនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឱ្យដឹងថា ក្រុមហ៊ុនរបស់កោះតៃវ៉ាន់នេះ នឹងវិនិយោគទឹកប្រាក់ចំនួន១៩ លានដុល្លារក្នុងដំណាក់កាលដំបូង នៅឯតំបន់ឧស្សាហកម្ម Dinh Vu ក្នុងទីក្រុង Hai Phong ដើម្បីផលិតកុំព្យូទ័រ ទំនាក់ទំនងនិងគ្រឿងអេឡិចត្រូនិកប្រើប្រាស់។

ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណរួចហើយ ហើយកំពុងស្វែងរកអាជ្ញាប័ណ្ណសម្រាប់ដំណាក់កាលទី២ ដែលមានទឹកប្រាក់ ៤៨១ លានដុល្លារ។ ដំណាក់កាលទាំងពីរនេះ នឹងបង្កើតការងារដោយផ្ទាល់ចំនួន ២២.៥០០និងផ្តល់ថវិកាប្រហែល ១០០ ពាន់លានដុង (៤,៣ លានដុល្លារ)ជារៀងរាល់ឆ្នាំដល់រដ្ឋាភិបាលវៀតណាម។

ក្រុមហ៊ុនសាជីវកម្ម Pegatron ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក AST Holding នឹងបន្តវិនិយោគទឹកប្រាក់ ៥០០លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រនេះនៅឆ្នាំ ២០២៦-២០២៧៕ vnexpress