កំពង់ស្ពឺ៖ ពាក់កណ្ដាលខែតុលាឆ្នាំ ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំំនួន២បន្ថែមទៀត ក្នុងនោះមាន៖
១. ក្រុមហ៊ុន YIYA PACKAGING (KAMPUCHEA) CO., LTD គម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសដាក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។
២. ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣១៤កន្លែង។