ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះពិនិត្យសកម្មភាពការពារច្រាំងទន្លេមេគង្គបន្ទាន់ នៅភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលរងការបាក់ច្រាំងទន្លេប្រវែង ៣៥ម៉ែត្រ និងបាក់ចូលដល់ផ្លូវលេខ 70A នៅវេលាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ ។
ចាប់ថ្ងៃនោះមកដល់ពេលនេះ ក្រុមការងារ ក្រសួងធនធានទឹក និងឧតុនិយម បានប្រឹងប្រែងយ៉ាងសកម្មដេីម្បីធ្វេីការទប់ការពារច្រាំងទន្លេ ដោយបានចាក់ខ្សាច់បំពេញជេីងទេរច្រាំង និងរៀបដាក់បាវខ្សាច់ Geotextile Bags ដេីម្បីពង្រឹងច្រាំងទន្លេឡេីងវិញ បានប្រមាណ 30% ហេីយ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងរៀបចំការពារច្រាំងទន្លេឲ្យរឹងមាំនៅតំបន់នេះប្រវែង ៨០០ម៉ែត្រ ដែលមាន ២ជំហាន (ជំហានទី១ ប្រវែង ៤១០ម៉ែត្រ និងជំហានទី២ ប្រវែង ៣៩០ម៉ែត្រ) ដោយរៀបដាក់ប្រអប់ថ្ម (Gabion Boxs) នៅរដូវប្រាំងនេះខាងមុខនេះ ៕