រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមប្រកាសបើកជាផ្លូវការនូវមូលនិធិនៃការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីបង្កើតបរិស្ថាននៃការដុះដាល។
នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនូវលើផេកហ្វេសប៊ុកថា ក្រសួងនឹងប្រកាសជាផ្លូវការនូវ មូលនិធិនៃការស្រាវជ្រាវគំនិតឆ្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីបង្កើតបរិស្ថាននៃការដុះដាល។
សេចក្តីប្រកាសនេះជម្រាប៖ « នាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើតបរិស្ថាននៃការដុះដាលនេះ។មូលនិធិនេះ ជាជំហានថ្មីមួយទៀតនៃ "បំណងប្រាថ្នាកម្ពុជា"ក្នុងការអប់រំឌីជីថល និងការអប់រំបែបសតវត្សទី២១ក្នុងដំណើរឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយពុទ្ធិ និងប្រជាជាតិមួយដែលរស់រវើក»។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា យើងតែងសង្ឃឹមថា ថ្ងៃណាមួយកម្ពុជានឹងអាចនាំទង់ជាតិខ្មែរ ទៅបង្ហោះលើទីអវកាស ឬបង្កើតរថភ្លើងលឿនជាងគេឬផលិតពួជស្រូវដែលមានទិន្នផលខ្ពស់ជាងគេបំផុត ហើយប្រសិនបើយើងមិនអាចជាកូនខ្មែរម្នាក់នោះទេ យើងនឹងធ្វើគ្រប់បែបយ៉ាងដើម្បីបង្កើតជាបរិស្ថាននៃការដុះដាលសម្រាប់កូនខ្មែរម្នាក់នោះ៕