រាជធានីភ្នំពេញ៖ រឿងសាន្ត ប៊ុនធឿន នៅមិនទាន់ចប់, បន្ទាប់ពីត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិ លុបឈ្មោះចេញពីក្របខណ្ឌ កងអង្គរក្ស, នៅរសៀលថ្ងៃ២២ សីហា នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានចេញប្រកាស សម្រេចលុបចោលអាជ្ញាបណ្ណ ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន SBT POST ។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា ដោយម្ចាស់អាជ្ញាបណ្ណ សំដៅលើលោក សាន្ដ ប៊ុនធឿន បានប្រព្រឹត្តអំពីអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយសសេចក្តីថ្លៃថ្នូរអ្នកសារព័ត៌មានអាជីព៕
