សូមចុចចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ ពីករណីស្លាប់បុរសជនជាតិចិនម្នាក់ទៀត ដែលមានវ័យ៤២ ឆ្នាំដោយសារកូវីដ១៩ ត្រូវបានបញ្ជាក់ថា គាត់បានទទួលមរណភាពនៅថ្ងៃទី ៤ មេសា ២០២១។
គាត់បានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី ២៧ មីនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង និងត្រូវបានដាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ។ នៅថ្ងៃទី៤ ដោយស្ថានភាពធ្ងន់ធ្ងរពេក គាត់ក៏បានទទួលមរណភាព នៅវេលាម៉ោង ២២៖០០នាទីយប់ ដោយសារកូវីដ១៩ វាយប្រហារផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។
សូមជម្រាបជូនដែរថា នេះជាករណីស្លាប់ទី២១ហើយនិងជាករណីស្លាប់ជនជាតិចិនទី២។ ហើយកន្លងមកភាគច្រើនអ្នកដែលទទួលមរណភាពដោយសារកូវីដ១៩ គឺលើស្រ្ដីដែលមានជំងឺប្រចាំកាយ និងវ័យចាស់ជរាដែលប្រឈមនឹងរងគ្រោះមរណនេះខ្ពស់៕