រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ដោយបានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ ៩កញ្ញា ដោយកម្ពុជា នឹងរងនូវបាតុភូតអាកាសធាតុចំនួន៤ក្នុងពេលតែមួយ។ ស្ថានភាពបែប នេះនឹងអាចបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញផងដែរ។
