វានឹងមិនគ្រាន់តែជួយអ្នក ឱ្យក្លាយជាសេដ្ឋីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអោយអ្នកនៅតែមានទ្រព្យសម្បត្តិជានិរន្ត។សូមព្យាយាមសាកល្បង និងជៀសវាងកំហុសដែលតែងតែកើតឡើងខាងក្រោម ដែលអាចប៉ះពាល់ដល់ឱកាសនៃការក្លាយជាសេដ្ឋី។
១. មិនមានការព្យាយាម
មហាសេដ្ឋី និងជាប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា «បានជាគិតហើយ គឺគិតអោយធំ» ។ វាទាមទារអោយមាន ការខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីអាចទទួលបានជោគជ័យ។ មនុស្សភាគច្រើនបានខិតខំធ្វើការ មិនមែនដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិទេ ប៉ុន្តែគ្រាន់តែដើម្បីបង់វិក័យប័ត្របំណុល។ បញ្ហាទាំងនេះគឺអាស្រ័យលើផ្នត់គំនិតម្នាក់ៗដែលអ្នកប្រើដើម្បីរកទ្រព្យសម្បត្ដិ ព្រោះវាមានឥទ្ធិពលដោយផ្ទាល់ ទៅលើរបៀបដែលអ្នករកចំណូលជាជាងការផ្តោតទៅលើតែការធ្វើការមួយមុខ។
២. មិនមានការជឿជាក់
មហាសេដ្ឋី Warren Buffett និយាយថា៖ «ខ្ញុំបានដឹងថា ខ្ញុំនឹងក្លាយជាអ្នកមាន។ ខ្ញុំមិនធ្លាប់បានសង្ស័យសូម្បីតែមួយនាទី»។
មានមនុស្សជាច្រើនចង់មានបានប៉ុន្តែពួកគេ មើលមិនឃើញថា គេនឹងអាចក្លាយជាអ្នកមានម្នាក់ក្នុងថ្ងៃណាមួយ ដោយរបៀបណាទេ។ពួកគេគិតថា អ្នកមានទាំងនោះ បានធ្វើអាក្រក់ដើម្បីអាចក្លាយជា អ្នកមានទ្រព្យសម្បត្តិដូចសព្វថ្ងៃ។ពួកគេច្រណែននឹងអ្នកមាន និងស្តីបន្ទោសខ្លួនឯងថា មកពីនេះឬមកពីនោះ មកពីវាសនាមកពីខ្លួនអសមត្ថភាព ដែលមិនអាចក្លាយជាអ្នកមានទ្រព្យសម្បត្តិម្នាក់បាន។
គ្រប់សេដ្ឋីទាំងអស់ មើលឃើញថាប្រាក់ ជាអ្វីដែលពួកគេមានសិទ្ធិយកវាបាន ដូច្នេះអ្នកក៏អាចផងដែរ អ្នកត្រូវអភិវឌ្ឍការគិតបែបវិជ្ជមាននិងកុំធ្វើឱ្យមានកំហុសថា «ទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់មនុស្សមួយចំនួន ហើយអ្នកមិនអាចក្លាយជាម្នាក់ក្នុងចំណោមនោះ»។
៣. មិនជឿទុកចិត្តលើភាពក្លាហានរបស់ខ្លួនឯង
មហាសេដ្ឋី Richard Branson និយាយថា៖ "ស្វានវា! តោះធ្វើវា!”
ប្រសិនបើអ្នកចង់មានអ្នកត្រូវតែឈប់ស្តាប់នូវអ្វីដែលមនុស្សផ្សេងទៀតបាននិយាយអំពីអ្នក។អ្នកមិនត្រូវមើលងាយខ្លួនឯង និងធនធានចំណេះដឹងដែលអ្នកមាន។ ការកា្លយជាសេដ្ឋី គឺជាការធ្វើដំណើរដ៏ស្វាហាប់ ដែលអ្នកត្រូវដើរហើយអ្នកត្រូវអនុញ្ញាតឱ្យសភាវគតិរបស់អ្នក ដឹកនាំអ្នក ក្នុងពេលវេលាជាក់លាក់មួយប្រកបដោយការសម្រេចចិត្តដែលឆ្លាតវៃ នោះជោគជ័យនឹងនៅខាងមុខ។
៤. តែងតែរងចាំ
លោកSteve Siebold និយាយថា៖ "ខណៈដែលមហាជនកំពុងចាំត្រូវលេខឆ្នោត និងធ្វើការបួងសួងអោយមានបាន មនុស្សដ៏អស្ចារ្យម្នាក់កំពុងដោះស្រាយបញ្ហា»។
មានមនុស្សជាច្រើន តែងតែចាំដល់ពេលវេលាល្អមានប្រាក់គ្រប់គ្រាន់ ឬឱកាសល្អប្រសើរជាងមុន មុនពេលដែលពួកគេចាប់ផ្ដើមធ្វើសកម្មភាព។ភាពជោគជ័យមិនរត់មករកអ្នកទេ អ្នកត្រូវតែចេញទៅក្រៅដើម្បីរកវា។ គ្មាននរណាម្នាក់នឹងដោះស្រាយបញ្ហារបស់អ្នកលើកលែងតែអ្នក។ ការពន្យារពេល គឺជាចោរលួចពេលវេលា ដែលការចាំទាំងអស់ នឹងបញ្ឈប់អ្នកពីការសម្រេចបាននូវអ្វីដែលអ្នកពិតជាចង់បាននិងក្លាយជា មនុស្សម្នាក់ដែលអ្នកបានគិត។ កុំអនុញ្ញាតអោយកត្តាខាងក្រៅ ចូលមករំខាននិងកំណត់អនាគតរបស់អ្នក ។
៥. មានគំនិតអាក្រក់លើ ប្រាក់
សេដ្ឋី Robert Kiyosaki និយាយថា៖ «វាមិនមែនពីវិធីដើម្បីរកប្រាក់បានច្រើនទេ តែជាវិធីដែលអ្នកអាចសន្សំប្រាក់បាននិងថា តើប្រាក់នោះធ្វើការសម្រាប់អ្នកបានច្រើនប៉ុណ្ណា ហើយអ្នកអាចសន្សំវាបានសម្រាប់ច្រើនជំនាន់ក្រោយដោយរបៀបណា។"
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែយកចិត្តទុកដាក់លើប្រាក់ ដូចដែលអ្នកច្រណែននឹងសង្សាររបស់អ្នក ។ អ្នកត្រូវតែបង្កើនទំនាក់ទំនងល្ អជាមួយនឹងប្រាក់ដើម្បីក្លាយជាសេដ្ឋីម្នាក់។ ការមានទំនាក់ទំនងល្អជាមួយនឹងប្រាក់ មានន័យថាអ្នកត្រូវទទួលខុសត្រូវ គោរពនិងប្រព្រឹត្តអំពើសុចរិត ជាមួយនឹងប្រាក់។ រៀនមើលប្រាក់ជាឧបករណ៍ដែលអាចប្រែក្លាយអ្នកជានរណាម្នាក់ ដែលអ្នកប្រាថ្នា៕