ខាងក្រោមនេះជាបញ្ជីឈ្មោះនិងប្រវត្តិការងារមួយចំនួន របស់ពូលស្ដី្រទាំង៩រូប ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក តាមការចុះផ្សាយរបស់ទស្សនាវដ្តី អន្តរជាតិមួយ(BI)ដោយលើកយក កំពូលស្ត្រី ដែលបានជំនះឧបសគ្គ និងធ្វើអោយមានការ ផ្លាស់ប្តូរ ក្នុងវិស័យឧស្សាហកម្ម តាមបណ្ដាប្រទេស នានាក្នុងពិភពលោកនិងក្រុមហ៊ុនជាច្រើន។
ចំណាត់ថ្នាក់ទី ៩ តារាចម្រៀង Beyoncé អាយុ ៣៤ ឆ្នាំ
ដោយមិនអាចប្រកែកបានពីការគាំទ្រច្រើនជាងគេបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត Beyonce បាធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងឆ្នាំ ២០១៣ នៅពេលដែលលោកស្រី បានដាក់បង្ហាញអាល់ប៊ុម មួយនៅលើ iTunesដោយមិនមានការផ្សព្វផ្សាយ ណាមួយ ហើយទទួលបានការលក់ជាងពីរលានច្បាប់បទដែលពេញនិយមខ្លាំងដូចជា "Drunk In Love" និងបទ "Partition"និងបទផ្សេងទៀត។
លោកស្រីជាស្ត្រីម្នាក់ដែលបានរក្សាដំណែងបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រតន្ត្រី Grammy Awards ដោយមានការតែងតាំង ៥៣ ដង និងឈ្នះ ២០ ដង។ Beyonce មានឥទ្ធិពលដល់ជ្រុងទាំងអស់នៃពិភពលោក។ លោកស្រី បានលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាអោយ "#BEYGOOD" (លើសពីល្អ)និងធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងបញ្ហាសកលលោក ដូចជា ការអត់ឃ្លានភាពក្រីក្រ ការបំពុលនិងការថែទាំសុខភាព។
លោកស្រី Beyonce ខ្លួនឯងគឺជាតំណាងអោយស្ត្រីនិងកុមារ;នាងបានធ្វើដំណើរទៅប្រទេសហៃទីដើម្បីមនុស្សជាតិ ដើម្បីគាំទ្រដល់ការគាំពារសុខភាពទារក និងកសាងប្រទេសនេះឡើងវិញ ក្រោយការរញ្ជួយដីឆ្នាំ ២០១០។
លេខរៀងទី៨. លោកស្រី Ginny Rometty អាយុ ៥៨ឆ្នាំ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន IBM
កាលពីឆ្នាំមុនលោកស្រី GinnyRometty នាយកប្រតិបត្តិក្រុមហ៊ុន IBM បានបំបែកដំណឹងដ៏ចម្រូងចម្រាស់មួយគឺថា៖ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងត្រូវបានបោះបង់ចោលការសន្យាយូរឆ្នាំមកហើយក្នុងការរកចំណូលអោយបាន ២០ដុល្លារក្នុងមួយភាគហ៊ុន នៅត្រឹមឆ្នាំ ២០១៥ ប៉ុន្តែមេដឹកនាំកំពូលរបស់ក្រុមហ៊ុននេះបានបញ្ចេញផែនការថ្មីមួយគឺ ក្រុមហ៊ុន IBMនឹងវិនិយោគ៤ពាន់លានដុល្លារ អោយកើនចំណូល ដល់ ៤០ពាន់លានដុល្លារ នៅក្នុងផ្នែកមួយចំនួនដូចជា Cloud,ទូរស័ព្ទដៃ និងទិន្នន័យ ត្រឹមឆ្នាំ២០១៨។
ផែនការនេះនឹងកើនឡើងជិតពីរដងពីអ្វីដែលក្រុមហ៊ុនIBMក្នុងទីផ្សារទាំងនោះ បើទោះបីជាក្រុងហ៊ុននេះងាកពី ការផ្តោតតែលើផ្នែករឹង(Hardware) ដែលបានកំណត់ដោយក្រុមហ៊ុន IBMអស់រយៈពេលជាច្រើនទសវត្សមកហើយក៏ដោយ។
អាណតិ្តរបស់លោកស្រី Rometty គឺដើម្បីរក្សាក្រុមហ៊ុនមួយនេះ ដែលមានបុគ្គលិក ៣៨០ ០០០នាក់អោយក្លាយជាក្រុមហ៊ុនល្អបំផុតក្នុងវិស័យបច្ចេកវិទ្យានិងមានផលចំណេញសម្រាប់រយៈពេលយូរបើទោះបីជាមានការផ្លាស់ប្តូរផ្នែកមូលដ្ឋានខ្លះរបស់ក្រុមហ៊ុន ក៏ដោយ។ លោកស្រីនិយាយថា«ការបង្កើតថ្មីគឺមិនមែនការការពារអតីតកាលរបស់អ្នក»។
លេខរៀងទី៧. លោកស្រី ParkGeun-hye អាយុ៦៣ឆ្នាំ ជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ParkGeun-hye ដែលជាមេដឹកនាំស្ត្រីដំបូងបំផុតនៃប្រទេសនេះជាសមិទ្ធិផលគួរឱ្យ ចាប់អារម្មណ៍ក្នុងកូរ៉េខាងត្បូងដែលមានកម្រិតនៃវិសមភាពយេនឌ័រខ្ពស់បំផុតនៅក្នុងប្រទេសអភវឌ្ឍន៍។ ការបោះឆ្នោតរបស់លោកស្រី បានបង្កើតអោយមាន អត្រាអ្នកទៅបោះឆ្នោតខ្ពស់បំផុត នៅក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយក្នុងកូរ៉េខាងត្បូង។
លោកស្រី មានបន្ទុកដ៏ធ្ងន់និងលំបាកប៉ុន្តែមានការទទួលខុសត្រូវសំខាន់ ពីការគំរាមកំហែងររបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុនលោកស្រីបានព្យាយាមចរចារ ជាមួយកូរ៉េខាងជើង ឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយបានសន្យាផ្ដល់ ជំនួយមនុស្សធម៌ និងការវិនិយោគនៅក្នុងឧស្សាហកម្មដែលមានភាពទន់ខ្សោយក្នុងកូរ៉េខាងជើង ប៉ុន្តែការខិតខំនេះ គឺគ្មានប្រយោជន៍ នោះទេ។
លោកស្រី Park បានងាកមកបង្ហាញសាច់ដុំលើផ្នែកសព្វាវុធវិញ ដោយបានធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល ដែលអាចទៅដល់គ្រប់ជុ្រងរបស់កូរ៉េខាងជើង ប៉ុន្តែលោកគីមជុងអ៊ុនមិនបានបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរឡើយ។
លេខរៀងទី៦. លោកស្រី Oprah Winfrey អាយុ ៦១ឆ្នាំ ជានាយកប្រតិបត្តិ និងជាម្ចាស់ក្រុមហ៊ុន
មានទ្រព្យសម្បត្តិជិត ៣ពាន់លានដុល្លារ លោកស្រីOprah Winfrey ជាមហាសេដ្ឋីស្រ្តីស្បែកតែម្នាក់គត់ នៅសហរដ្ឋអាមេរិក។បើទោះបីជា មានបញ្ហាផ្លូវចិត្តពីការចិញ្ចឹមបីបាច់ការរស់នៅក្នុងភាពក្រីក្រនិងការរងទុកជាច្រើនឆ្នាំលើការរំលោភបំពានលើរាងកាយនិងផ្លូវភេទ លោកស្រី Winfrey បានក្លាយទៅជាបុគ្គលដែលទទួលបានការស្រលាញ់និងទទួលបានជោគជ័យបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងសតវត្សទី២១នេះ ។
លោកស្រី Winfrey ជាស្ថាបនិកនៃស្ទូឌីយោផលិតកម្មដែលទទួលបានពានរង្វាន់ឈ្មោះផលិតកម្ មHarpo និងប្រព័ន្ធផ្សព្វផ្សាយ Oprah WinfreyNetwork និងជាម្ចាស់សាល "The Oprah Winfrey" ដែលអាចរកចំណូលបាន ៣០០លានដុល្លារក្នុងមួយឆ្នាំ។
លោកស្រី ជាអ្នកមានឥទ្ធិពលផ្នែកវប្បធម៌បំផុតជាពិសេសក្នុងចំណោមស្ត្រី ។ បច្ចុប្បន្ននេះ លោកស្រី បានពង្រីកអានុភាពនៃឈ្មោះ Oprah ដល់វិស័យសម្រកទម្ងន់ នៅពេលដែលលោកស្រី បានទិញភាគហ៊ុន Weight Watchers ១០% ភាគរយ ក្នុងខែតុលា និងធ្វើអោយភាគហ៊ុនលោតឡើង ១០៥%ដែលមិនគួរអោយជឿ។
លេខរៀងទី៥. លោកស្រី Christine Lagarde អាយុ ៥៩ឆ្នាំ ជានាយកគ្រប់គ្រងនៃមូលនិធិ IMF
បានតែងតាំងជានាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMFនៅក្នុងឆ្នាំ ២០១១ លោកស្រី Christine Lagarde ដែលជា ស្ត្រីដំបូង ក្នុងការដឹកនាំអង្គការនេះមានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចសម្រាប់ ប្រទេសចំនួន១៨៨ ក្នុងពិភពលោក។
រួមជាមួយ នឹងធនាគារកណ្តាលអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបរបស់ IMF លោកស្រី Lagarde មានតួនាទីដ៏រវល់បំផុតក្នុងការ ស្វះស្វែងរក ការគាំទ្រដល់ការបង្កើនសេដ្ឋកិច្ចរបស់ប្រទេសក្រិចដែលបានដួលរលំ និងតម្រូវឱ្យមានថវិកាសង្គ្រោះ៣ដងក្នុងរយៈពេល ៥ឆ្នាំ។
កាលពីខែវិច្ឆិកា លោកស្រី Lagarde បានអនុម័តប្រាក់យន់របស់ចិន ចូលជារូបិយប័ណ្ណបម្រុងរបស់ IMF ជាការផ្លាស់ប្តូរជា ប្រវត្តិសាស្រ្តដែលនឹងអាចពង្រឹងការកើនឡើងបន្ថែមទៀតរបស់ប្រទេសចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ច។
លេខរៀងទី៤. លោកស្រី Dilma Rousseff អាយុ ៦៧ឆ្នាំ ជាប្រធានាធិបតីនៃប្រទេសប្រេស៊ីល
លោកស្រី Dilma Rousseff ជាប្រធានាធិបតីស្រីដំបូងបំផុតរបស់ប្រទេសប្រេស៊ីលដឹកនាំប្រទេសធំជាងគេនៅក្នុងប្រទេសអាមេរិកឡាទីននិងជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីប្រាំពីរក្នុងពិភពលោក។ លោកស្រី Rousseffមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងការលុបបំបាត់ភាពក្រីក្រនៅក្នុងប្រទេសប្រេស៊ីលក្នុងអំឡុងអាណត្តិទីមួយរបស់លោកស្រីដោយការបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារក្រីក្រ។
ប៉ុន្តែលោកស្រី Rousseff បានជួបបញ្ហាខ្លាំងក្នុងពេលថ្មីនេះហើយវាហាក់ដូចជាកាន់តែអាក្រក់ឡើង។ការប្រឆាំងតវ៉ាបានផ្ទុះឡើងក្នុងខែមីនាដោយសារតែការចុះអន់ថយសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល។កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ ទំនិញមានតម្លៃទាបអត្រាការប្រាក់ខ្ពស់ និងវិធានការរឹតត្បិតគឺជាផ្នែកមួយដែលទទួលបានការស្តីបន្ទោសហើយវាបានក្លាយជាវិបត្តិសេដ្ឋកិច្ចផ្លូវការក្នុងឆ្នាំ ២០១៥។តម្លៃនៃរូបិយប័ណ្ណរបស់ខ្លួនដែលបានធ្លាក់ចុះ ៤៥% នៅក្នុងឆ្នាំនេះគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា។
ដូចគ្នានេះផងដែរ ក្រុមមេធាវីជាន់ខ្ពស់បានដាក់ការចោទប្រកាន់លើលោកស្រី នៅក្នុងខែតុលាដែលជាប់ពាក់ព័ន្ធរឿងអាស្រូវអំពើពុករលួយក្នុងក្រុមហ៊ុនប្រេងរបស់រដ្ឋឈ្មោះ Petrobras តែស្រី Rousseff បានរក្សាជំហរមិនពាក់ព័ន្ធក្នុងបញ្ហានេះ ។
លេខរៀងទី៣. លោកស្រី Abigail Jonhson អាយុ ៥៣ឆ្នាំ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fidelity
នៅចុងឆ្នាំ ២០១៤ Abigail Jonhson ទទួលបានការស្នងដំណែងពីឪពុករបស់លលោកស្រី ឈ្មោះលោក Edwardជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនMutual Fund ធំជាងគេទីពីរនៅសហរដ្ឋអាមេរិកដែលគ្រប់គ្រងទ្រព្យសម្បត្តិច្រើនជាង ៥,២ពាន់ពាន់លានដុល្លារ ។
លោកស្រីបានចាប់ផ្តើមធ្វើការក្នុងក្រុមហ៊ុននេះ តាំងពីនៅវិទ្យាល័យនិងបានចូលរួមជាអ្នកវិភាគក្នុងឆ្នាំ ១៩៨៨។ លោកស្រី Jonhson បានធ្វើជាប្រធាន ចាប់តាំងពីឆ្នាំ ២០១២ មក។ បន្ទាប់ពីបានទទួលការផ្លាស់ប្តូរអំណាចក្នុងតួនាទីកំពូលកាលពីឆ្នាំមុនលោកស្រីបានផ្លាស់ប្តូរក្នុងការកាត់បន្ថយការចំណាយនិងបណ្ដេញអ្នកគ្រប់គ្រងដែលគ្មានប្រសិទ្ធភាព ភ្លាមៗ។
លោកស្រីត្រូវបានគេរាយការណ៍ថាជាអ្នកព្យាយាមទម្លាក់ឪពុករបស់លោកស្រីក្នុងឆ្នាំ ២០០៤ នៅលើការខ្វែងគំនិតគ្នា ក្នុងទស្សនៈវិស័យរបស់ក្រុមហ៊ុន(កិច្ចខិតខំប្រឹងប្រែងនេះបានបរាជ័យហើយលោក Edward នៅតែជាប្រធានក្រុមហ៊ុន)។
មិនត្រឹមតែជា CEO ក្រុមហ៊ុន Fidelity ដែលទទួលខុសត្រូវគណនីចូលនិវត្តន៍អាមេរិករាប់លាននាក់នោះទេប៉ុន្ដែតាមរយៈ ភាគហ៊ុនប្រហែល ២៤% នៅក្នុងក្រុមហ៊ុននេះបានធ្វើអោយលោកស្រីមានទ្រព្យសម្បត្តិសរុប ១៨,៥ពាន់លានដុល្លារនិងក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងពិភពលោក។
លេខរៀងទី២. លោកស្រី Janet Yellen អាយុ ៦៩ឆ្នាំ ជាប្រធានធនាគារកណ្ដាលអាមេរិក(FED)
ជាស្ត្រីដំបូងក្នុងនាមជាប្រធាន FED លោកស្រី Janet Yellen ដូចជាអាណាព្យាបាលនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។លទ្ធផល ពិតជាមានលទ្ធផលល្អប្រសើរណាស់ ដោយសហរដ្ឋអាមេរិក បានបន្ថែមការងារចំនួន២៧១ ០០០ ក្នុងកំណើនសេដ្ឋកិច្ច អាមេរិក នៅក្នុងខែតុលានិងកាត់បន្ថយអត្រាគ្មានការងារធ្វើទៅ ៥%នេះបើយោងតាមរបាយការណ៍ការងារចុងក្រោយបំផុត។
ការប៉ាន់ស្មានពីដំណើរសេដ្ឋកិច្ចដ៏រឹងមាំអាចធ្វើអោយមានការដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាលជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍។វាជាការសម្រេចចិត្ត ដែលមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងដោយអ្នកវិនិយោគិន និងនាយកប្រតិបត្តិក្រុមហ៊ុននៅទូទាំងពិភពលោកត្រូវចាំស្ដាប់សំដីដែលចេញពីមាត់របស់លោកស្រី លើផែនការនេះ។
ការដំឡើងអត្រាការប្រាក់តិចតូច នឹងបង្ហាញថាសេដ្ឋកិច្ចកំពុងរីកលូតលាស់និងរឹងមាំប៉ុន្តែអ្នកខ្លះព្រួយបារម្ភថាការដំឡើងអត្រាការប្រាក់ឆាប់ពេកនឹងធ្វើឱ្យខូចនូវសមត្ថភាពក្នុងការចំណាយបុគ្គលនិងការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចប៉ុន្តែកំណើនច្រើននិងការធ្វើឱ្យប្រសើរឡើងក្នុងទីផ្សារការងារដោយមិនដំឡើងអត្រាការប្រាក់មួយដែលអាចនាំឱ្យមានអតិផរណា។វិធីទាំងពីរនេះ បានធ្វើអោយ គ្រប់គ្នា ចាំមើលជំហរនិងការសម្រេចចិត្តរបស់លោកស្រី ដែលនឹងប៉ះពាល់ដល់ប្រទេសទាំងមូល។
លេខរៀងទី១. លោកស្រី Angela Merkel អាយុ ៦១ឆ្នាំ ជាអធិការបតីនៃប្រទេសអាល្លឺម៉ង់
ក្នុងរយៈពេល១០ ឆ្នាំដែលមានចំនួនបីអាណត្តិនៅក្នុងការិយាល័ លោកស្រី អាល្លឺម៉ង់ Angela Merkel ជាមេដឹកនាំដ៏រឹងមាំ និងមិនអាចខ្វះបាននៅទ្វីបអឺរ៉ុប។ លោកស្រីបានប្រឈមមុខនឹងបញ្ហា ក្នុងការកាន់កាប់តំណែង និងបានជួយតំបន់អឺរ៉ូ អោយមាន ការរួមគ្នាក្នុងអំឡុងពេលនៃ ការដួលរលំហិរញ្ញវត្ថុនិងវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោកស្រីបានក្រោកឡើងប្រឈមជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន ក្នុងការរំលោភឈ្លានពានចំពោះប្រទេស អ៊ុយក្រែន ហើយបច្ចុប្បន្នលោកស្រីជាអ្នកគ្រប់គ្រងវិបត្តិជនភៀសខ្លួនរបស់អឺរ៉ុប។
នៅក្នុងការដឹកនាំរបស់លោកស្រីប្រទេសអាឡឺម៉ង់បានស្ថិតនៅក្នុងកំពូលប្រទេសនៃទ្វីបអ៊ឺរ៉ុប ដែលមាន សេដ្ឋកិច្ចខ្លាំងនិងមាន អត្រាគ្មានការងារធ្វើទាប។ បើទោះបីមិនមានការចូលចិត្តលោកស្រីជាសកល លោកស្រី Merkel ជាកម្លាំងរក្សាស្ថិរភាពមួយ ប្រឈមនឹងភាពចលាចលនានា៕