ចំនួនអ្នកជាសះស្បើយពីជម្ងឺកូវីដ១៩ នៅកម្ពុជាឡើងដល់ ៣៤នាក់ បន្ទាប់ពីមានអ្នកជាសះ ៩នាក់បន្ថែមទៀត ដែលចំនួននេះស្មើនឹងជាង ៣០ភាគរយនៃអ្នកជម្ងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ។ នេះបើតាមព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ មេសានេះ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអោយដឹងដែរថា បានរកឃើញអ្នកជម្ងឺកូវីដថ្មី០១នាក់ទៀត នៅក្រុងព្រះសីហនុ ដែលធ្វើឲ្យចំនួនសរុបឡើងដល់១១០នាក់។ បុរសអ្នកជម្ងឺថ្មីម្នាក់នេះ ជាអ្នកដែលបានទទួលនិងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ ជាមួយទេសចរជនជាតិបារាំង ដែលវិជ្ជមានជម្ងឺកូវីដ១៩ កន្លងមក។
សូមជម្រាបដែរថា អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសម្រាកពិនិត្យនិងព្យាបាលជម្ងឺនៅមានចំនួន ៧៦នាក់ ក្នុងនោះស្រ្ដី ២៣នាក់ និងបុរស ៥៣នាក់៕