អេស្ប៉ាញ៖ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោកឆ្នាំ២០២១ The 2021 World Triplets and Precision shooting Championships​ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីឈ្នះកីឡាការិនី ប្រទេសថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងពិន្ទុ ៣៧ ទល់ ២៩។

ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា​ (ផ្នែកនារី) បាន​ដំ​ណើរ​ការ​ប្រ​កួតរ​បស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ប្រ​កួត​កី​ឡា​ប៉េតង់​ជ្រើស​រើស​ជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រ​ទេស​អេស្ប៉ាញ។

ម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ កី​ឡា​ការិនី អ៊ុក ស្រីមុំ បានឡើងដល់វគ្គ ៨នាក់ចុងក្រោយ(១/៤ផ្ដាច់​ព្រ័ត្រ) និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះកីឡាការិនីប្រទេសណ័រវ៉េ ដោយពិន្ទុ ២៥ ទល់ ១៨ លើវិញ្ញាវាយយកពិន្ទុ ខណៈវិញ្ញាសា ៣ ទល់ ៣ ក្រុម​កី​ឡា​ការិនី​កម្ពុជា បានយកឈ្នះគូប្រជែង ២ប្រកួតជាប់គ្នា៕