ការផ្គត់ផ្គង់​ខុន​ដូរ​ថ្មី នៅក្នុង​ទីក្រុង​បាងកក ​នៅ​ឆ្នាំ២០១៩នឹង​ធ្លាក់ចុះ ១៣ភាគរយ ស្មើរ​នឹង៥៣,០០០យូ​នី​តដែលមាន​សភាព​ដូច​ទៅនឹង ​ទីផ្សារជា​មធ្យមក្នុងប្រាំឆ្នាំ។

ប្រទេស​ថៃ៖ លោកស្រី Nalinrat ប្រធាន​គ្រប់​គ្រង់ ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលនទ្រព្យ Nexus Property Market Co បាន​ឲ្យ​ដឹង​ ថាការផ្គត់ផ្គង់​ខុន​ដូ ក្នុងប្រទេសថៃ នឹង​ស្ថិតនៅ​ចន្លោះ​ពី ៥០,០០០ ទៅ៥៥,០០០យូ​នី​ត ពោលគឺ​ស្មើ​ ​ទៅនឹង​ចំនួន​ដែល​បាន​លក់​នៅក្នុង​ឆ្នាំ២០១៨ នេះដែល​ខុន​ដូ​ចំនួន ៥២,០០០យូ​នី​ត​ត្រូវបាន​លក់​ចេញ ។ នេះ​រាប់បញ្ចូល​ខុន​ដូ​ចំនួន៣១,០០០យូ​នី​តដែល​ត្រូវ​សម្ពោធ​ដាក់​នៅក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ២០១៨ និង ចំនួន២០,៨០០ យូ​នី​ត​ ត្រូវបាន​សម្ពោធ​ចូលទៅក្នុង​ទីផ្សារ​ ក្នុង​ឆ្នាំ២០១៧ នេះបើតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍។

លោកស្រី លើកឡើងថា អ្នកអភិវឌ្ឍន៍គួរតែផ្តោតលើ ខុនដូក្នុងទីក្រុង និងមានតម្លៃពាក់កណ្តាលនៃទីផ្សារ ខណៈដែលចំណែកនេះ មានតម្រូវការពិតប្រាកដ។

យោងតាមការស្រាវជ្រាវលើទីផ្សារ ចំនួននៃការផ្គត់ផ្គង់ខុនដូថ្មី ឆ្នាំនេះមានចំនួន 60,900 យូនីត ក្នុងគម្រោងចំនួន138គម្រោង ដែលធ្វើឱ្យការផ្គត់ផ្គង់សរុប មានចំនួន 610,900យូនីត។

របាយការណ៍ក៏បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា តម្លៃ​ខុន​ដូរ​នៅក្នុង​ទីក្រុង​បាងកក​មានតម្លៃ ៧៥,០០០បាត ក្នុង​មួយ​ម៉ែត្រការ៉េ ឬក្រោម២.៥លាន​បាត ​ក្នុង​មួយ​យូ​នី​ត ​ដែលជា​ខុន​ដូ​មាន​តម្រូវការ​ ក្នុង​ទីផ្សារ​ពិត​ប្រាក​ដ៕