រាជធានីភ្នំពេញ៖ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដោយមិនគិតថ្លៃនិងដោយគោលការណ៍ស្ម័គ្រចិត្ត ដល់ប្រជាជនទូទាំងប្រទេស បានប្រមាណជាង ១១.៤លាននាក់ ដែលស្មើនឹង ៧១.០២% នៃប្រជាជន១៦លាននាក់។ នេះជាការសម្រេចបានគោលដៅដ៏ធំធេញ ដោយប្រើពេលត្រឹមតែ៧ខែ បើធៀបនឹងប្រទេសក្នុងតំបន់ដែលមានកម្រិតនៃអ្នកបានចាក់វ៉ាក់សាំង ទាបនៅឡើយ។
ការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុលើ ១៨ឆ្នាំ បាន ៩៦,៦៧% ប្រជាជនដែលមានអាយុពី ១២ ដល់ ១៨ឆ្នាំ បាន ៨៦,២៩% និងអ្នកចាក់ដូសទី៣ បាន ៧១០,៧៣០នាក់៕