សូមចុចចូល=> Telegram ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស
រាជធានីភ្នំពេញ៖ ស្រ្ដីខ្មែរម្នាក់ទៀតត្រូវបានស្លាប់ដោយសារកូវីដ១៩ នាថ្ងៃទី ៩មេសា ២០២១នេះ។ នេះជាករណីស្លាប់ទី២៥ហើយ។ គាត់មានវ័យ ៥៥ឆ្នាំ រស់នៅសង្កាត់ព្រែកលាប បានចូលសម្រាកព្យាបាលនៅថ្ងៃទី ៣០មីនា ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយសា្ថនភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង គាត់ត្រូវបានដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តាមពងពីថ្ងៃចូលសម្រាកពេទ្យដំបូង។
ការខិតខំអស់លទ្ធភាព គាត់ត្រូវបានទទួលមរណភាពនៅថ្ងៃទី ៩មេសានេះ វេលាម៉ោង ២៖៥៦នាទីរសៀល ដោយសារជំងឺកូវីដ១៩៕