ភ្នំពេញ៖កម្ពុជាបាននាំអង្ករចេញមានចំនួនសរុប២៩៧.០៨០តោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ដែលធ្លាក់ចុះ៦.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន៣១៥.៩១៦តោន។ នេះបើយោងតាមតួលេខរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។
ចំនួនបរិមាណអង្ករខាងលើ កម្ពុជាបានទៅកាន់ទីផ្សារអឺរ៉ុបមានចំនួន១៥៤.០៣០តោន តំបន់អាស៊ានចំនួន ៣១.០៦៧ និងតំបន់ផ្សេងៗទៀតចំនួន ១១១.៩៨៣តោន។
ដោយឡែក ប្រទេសដែលនាំអង្ករចូលច្រើនជាងគេពីកម្ពុជា មានប្រទេសបារាំងចំនួន៤៣.៥៣៣តោន ប្រទេសចិនចំនួន ៦៣.៥៨៧តោន និងប្រទេសម៉ាឡេស៊ី មានចំនួន១៩.៥៥៨៕