រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ៣៦នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់សរុបដោយសារកូវីដឡើងដល់ ៦៩៦នាក់។ ការស្លាប់ដោយសារកូវីដ១៩ ត្រូវបានមើលឃើញថា ងើបឡើងខ្ពស់ក្នុងសប្ដាហ៍ចុងក្រោយនេះ។

ក្នុងថ្ងៃទី៣កក្កដា​ ២០២១ ផងដែរ ​ក្រសួងក៏បានប្រកាសរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៤៨នាក់និងមានជាសះស្បេីយ​ ៦១៥នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ១៩ សរុប​កេីន​ ៥៣២៩៨នាក់ ​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន៤៦១២៣នាក់​​​​​​​​​​​​​​​​​។ 

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានរកឃេីញករណីជំងឺកូវីដ១៩ ជាលើកដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ចំពោះករណីឆ្លងមកដល់បច្ចុប្បន្ន គឺមានករណីនាំចូល និងករណីឆ្លងពីសហគមន៍ ២០កុម្ភៈ ដែលមិនទាន់បានបញ្ចប់នៅឡើយ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ៕