កម្ពុជា៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦៨នាក់ ខណៈអ្នកជំងឺចំនួន ៦៣៦នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់ថ្មីចំនួន ១៥នាក់ទៀត។
សម្រាប់ប្រទេសថៃវិញ របាយការណ៍នៅថ្ងៃនេះផងដែរ បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៨០៤ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៨,៤២៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣១,៨៥៨នាក់ និងស្លាប់សរុបចំនួន ៣៣៥នាក់។
ចំពោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋមកដល់ ១២មិថុនានេះ សម្រេចបានចំនួនជាង ២លាន៨សែននាក់ រួមមកហើយ៕