រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការកែសម្រួលបទបញ្ជា ពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
រដ្ឋាភិបាលបានកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរដោយមានដូចខាងក្រោមនេះ៖
១. ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
២. លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
