ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញនៅសេចក្តីជូនព័ត៌មានមួយស្តី អំពីករណីព្យាបាលជាសះស្បើយ ៤នាក់ និងករណីវិជ្ជមានកូដវីដ១៩ ថ្មី ១នាក់ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
ក្នុងនោះករណីដែលឆ្លងនេះ គឺកើតឡើងនៅនារីជនជាតិវៀតណាមម្នាក់ អាយុ ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅក្នុងខុនដូមួយកន្លែងដែលស្ថិតនៅក្នុងកោះពេជ្រ រាជធានីភ្នំពេញ៕