សូមចុចចូល=>  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសជា កម្រិតហានិភ័យក្រហម៣៖ ???​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅធនាគារ ABA សាខាបុរីកីឡា  ស្ថិតនៅអគារ ដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា

  • ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ (កម្រិតហានិភ័យ៖ ​?)
  • ចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១​​ (កម្រិតហានិភ័យ៖ ???)

? មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅដាក់លុយ ដកលុយជាច្រើនដងនៅទីនោះ

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ

  • ​វិទ្យាល័យ​បាក់ទូក​
  • វិទ្យាល័យ​បឹង​ត្របែក​
  • មណ្ឌលសុខភាពចាក់អង្រែក្រោម​
  • មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
  • សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
  • មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

?​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕