ជាការពិតណាស់, មនុស្សខ្ជិលជាច្រើនសម្រេចបាននូវភាពជោគជ័យយ៉ាងធំធេង។ ឧទាហរណ៍ លោក វីនស្ដុន-Winston Churchill - នៅឯសាលា គាត់ទទួលបានលទ្ធផលអន់បំផុត និងមិនបានចូលមហាវិទ្យាល័យផងតែបានក្លាយជាអ្នកនយោបាយដ៏ខ្លាំង។ លោក Carl Marks ជាមនុស្សដែលមិនចង់ទៅធ្វើការ តែលោកបានបន្សល់នូវទស្សនៈសម្រាប់ពិភពលោកទាំងមូល។ មនុស្សអស្ចារ្យ ជាច្រើននាក់ផ្សេងទៀតដែលអ្នកមិនគួរឱ្យជឿថាជាមនុស្សខ្ជិលរួមមានលោក Albert Einstein លោក ញូតុន និងលោក Picasso ជាដើម។
ទោះជាយ៉ាងណា ពួកគេសម្រេចបាននូវភាពជោគជ័យដែលមិនគួរឱ្យជឿ និងក្លាយជាមនុស្សដែលគេស្គាល់ទូទាំងពិភពលោក ដែលបង្ហាញថា មនុស្សខ្ជិលពិតជាអាចទៅបានឆ្ងាយនិងភាពខ្ជិល អាចជាគុណប្រយោជន៍យ៉ាងខ្លាំង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលមនុស្សខ្ជិលទំនងជា ទទួលបានជោគជ័យច្រើន ។
១. មានគំនិតច្នៃប្រឌិត
មនុស្សខ្ជិល មានការច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំការងាររបស់ខ្លួន។ ពួកគេមិនចាំបាច់ខ្ជះខ្ជាយពេលវេលា លើរឿងដែលមិនចាំបាច់ និងមានភាពតឹងរឹងក្នុងដំណើរការឡើយ។ បុគ្គលិកខ្ជិលតែងតែស្វែងរកវិធីប្រើ និងបង្កើនប្រសិទ្ធភាពការងារដែលច្រំដែល។
មនុស្សខ្ជិលតែងតែព្យាយាមធ្វើឱ្យជីវិតងាយស្រួល។មនុស្សដែលខ្ជិលចូកដី - ពួកគេបានបង្កើតម៉ាស៊ីនជីកមួយ។ ពួកគេខ្ជិលលាងសំអាតពួកគេក៏បានបង្កើតជា ម៉ាស៊ីនបូមធូលី។ ប្រហែលជាមនុស្សខ្ជិលគឺជាអ្នកដែលបានបង្កើតសម្ភារៈថ្មីៗ សម្រាប់ពិភពលោកនេះ។
២. គំនិតបែបសហគ្រិន
ជាញឹកញាប់មនុស្សខ្ជិលមានគំនិតបែបសហគ្រិនច្រើន។ ពួកគេមានគំនិត និងគម្រោងការជាច្រើន ដោយគំនិតរបស់ពួកគេនឹងតត្រូវយកអ្នកឆ្លាតមកប្រើ ដោយមិនមានការទទួលខុសត្រូវលើការងារច្រើនហួសហេតុ។វាជាការសំខាន់សម្រាប់ពួកគេ ធ្វើឱ្យមានភាពរីករាយក្នុងដំណើរការនៃការងារ និងមានការធានាលទ្ធផលមួយនៅចុងបញ្ចប់។
៣. ដឹងពេលដែលត្រូវសម្រាក
អ្វីដែលសំខាន់បំផុតគឺដឹងថានៅពេលណាដែលត្រូវសម្រាក។ ការដែលប្រើថាមពលកាន់តែច្រើន អ្នកនឹងសល់ថាមពលកាន់តែតិចដើម្បីបំពេញផែនការធំ។ ការដាក់សំពាធលើខ្លួនឯងគ្រប់ពេល នឹងកាន់តែឆាប់ចាស់ ការចងចាំក៏ធ្លាក់ចុះលឿន។ក្រៅពីនេះ អ្នកវិទ្យាសាស្ដ្រមួយចំនួនគិតថា ប្រសិនបើអ្នកដើរយប់ ក្រោកឡើងពីព្រលឹមនិងធ្វើលំហាត់ប្រាណ វាមានឥទ្ធិពលអាក្រក់ដល់សុខភាព ជាពិសេសបន្ទាប់ពីអ្នកអាយុ៤០ឆ្នាំ។ ដូច្នេះមនុស្សខ្ជិល សម្រាក និងរក្សាការខ្ជិលជានិច្ច។
៤. មានភាពធូរស្រាល
មនុស្សខ្ជិល មិនប្រញាប់ប្រញាល់អ្វីគ្រប់យ៉ាង ហើយមិនលោតពីរឿងមួយទៅមួយផ្សេងទៀតគ្រប់ពេល ។ ពួកគេបានយកពេលវេលាធ្វើការងារពីមួយទៅមួយ។ខណៈដែលអ្នកខ្លះភ័យស្លន់ស្លោ នោះការយកចិត្តទុកដាក់នឹងទទួលបានការរំខាន និងបំពេញភារកិច្ចមិនបានពេញលេញ។ផ្ទុយមកវិញ មនុស្សខ្ជិលមានការព្រួយបារម្ភតិចតួច និងធ្វើការងាររបស់ខ្លួនបានយ៉ាងស្ងប់។
៥. ដឹងគោលដៅ
មនុស្សខ្ជិលដឹងពីរបៀបកំណត់អាទិភាពនិងការផ្តោតលើគោលដៅផ្ទាល់ខ្លួន ដោយមិនយកគំនិតរបស់អ្នកដទៃ។ពួកគេគឺគ្រាន់តែខ្ជិលពេក ក្នុងយកចិត្តទុកដាក់ដល់អាទិភាពនៃគំនិតរបស់អ្នកដទៃដូច្នេះពួកគេបានផ្តោតជាសំខាន់នៅលើគំនិតរបស់ពួកគេផ្ទាល់។ក្រៅពីនេះពួកគេបានចំណាយពេលវេលាតិច ដើម្បីសម្រេចបានគោលដៅ និងមានពេលវេលាបន្ថែមទៀតដើម្បីបន្ធូរអារម្មណ៍។
៦. ខ្ជិលប៉ុន្តែឆ្លាត
វាពិតជាត្រូវការគំនិតដ៏អស្ចារ្យសម្រាប់អ្នកដែលខ្ជិលធ្វើការ។ ពួកគេចំណាយពេលមិនធ្វើអ្វីសោះមួយរយៈ ហើយបន្ទាប់មកបំពេញភារកិច្ចទាំងអស់នោះអោយទាន់ពេលវេលា។ បុគ្គលិកអាចឆ្លាតឬល្ងង់ អាចខ្ជិលឬប្រុងប្រយ័ត្ន។ប្រសិនបើអ្នកឆ្លាតហើយខ្ជិល អ្នកប្រហែលជា បុគ្គលិកដែលមានប្រសិទ្ធិភាពច្រើនបំផុតនៅក្នុងក្រុមហ៊ុន។
៧. ប្រើបច្ចេកវិទ្យា
បច្ចុប្បន្ន មានកម្មវិធីនិងឧបករណ៍ជាច្រើនដែលអាចឱ្យយើងបំពេញការងារបានលឿន។ មនុស្សខ្ជិលដឹងអំពីរឿងទាំងអស់នោះ ហើយប្រើវាធ្វើភារកិច្ចបានឆាប់រហ័សជាងមុនពីរបីដង។ឧទាហរណ៍ ការប្រើ Google Doc, Dropbox អាចផ្តល់ឱ្យអ្នកគ្រប់គ្នាចូលដំណើរការដើម្បីទាញឯកសារបានយ៉ាងឆាប់រហ័ស ដូច្នេះគេអាចកែតម្រូវឯកសារក្នុងពេលតែមួយបាន។ នោះអាចនឹងងាយស្រួលក្នុងដំណើរការការងារសន្សំពេលវេលាបានច្រើន និងអាចឱ្យពួកគេ ក្លាយជាមនុស្សខ្ជិលបានយូរបន្តិច៕