អ្នកណាៗក៏ចង់ឲ្យខ្លួនឯងមានផលិតភាពការងារខ្ពស់ខួរក្បាលរវៀសវៃ និងគិតបានលឿនជារៀងរាល់ថ្ងៃដែរ ប៉ុន្តែមិនដឹងថា ត្រូវធ្វើបែបណាដើម្បីបណ្តុះនូវភាពវៃឆ្លាតទាំងនេះបាន។ ចំណុចទាំង ៥ខាងក្រោមនេះអាចជួយអ្នកដើម្បីបង្កើនភាពវៃឆ្លាតទាំងនោះបាន:

១/តាមដានគំនិតរបស់ខ្លួនឯង

អ្នកគប្បីតាមដាននូវសកម្មភាពនៃការគិតរបស់អ្នក ក៏ដូចជាតាមដាននូវចំណេះដឹងដែលអ្នកទទួលបានពីប្រភពខាងក្រៅថាវាជាល្អ ឬអាក្រក់ជាដើម ព្រោះរាល់ការគិត រាល់ព័ត៌មានទាំងអស់ដែលអ្នកទទួលបាន មិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេ។

ដូច្នេះអ្នកគួរតែផ្តល់នូវចំណីអាហារណាដែលមានជីវជាតិ ព័ត៌មានថ្មីៗ និងចំណេះដឹងល្អៗ មកកាន់ខួរក្បាលជារៀងរាល់ថ្ងៃ ព្រោះវានឹងបម្លែងនូវព័ត៌មាននិងចំណេះដឹងទាំងនោះ ទៅរកផ្លូវមួយដ៏ល្អប្រសើរ និងមានប្រយោជន៍សម្រាប់អ្នក។

២/រំព្ញកឡើងវិញនូវអ្វីដែលបានរៀន

ជាធម្មតាបន្ទាប់ពីអ្នកបានរៀនឬបានធ្វើអ្វីមួយរួចរាល់ហើយ តើអ្នកតែងតែរំព្ញកនូវចំណុចទាំងឡើងវិញដែរឬទេ?ប្រសិនបើអ្នកមិនទម្លាប់កត់ត្រាទុកនូវចំណុចសំខាន់ មិននិយាយ ឬរំព្ញកនូវចំណុចទាំងនោះឡើងវិញទេ៩៩.៩ភាគរយ អ្នកអាចនឹងភ្លេចនូវអ្វីដែលអ្នកបានគិត បានរៀននាពេលកន្លងនេះ។ 

ដូច្នេះអ្នកគួរតែរំព្ញកឡើងវិញនូវអ្វីដែលអ្នកបានរៀន ព្រោះការរំព្ញកម្តងហើយម្តងទៀត វានឹងធ្វើឲ្យអ្នកកាន់តែចងចាំជាងមុនក៏ដូចជាជួយបង្កើននូវសមត្ថភាពខួរក្បាលរបស់អ្នកឲ្យកាន់តែរេផ្លិចដើរលឿនជាងមុន។

៣/អនុញ្ញាតិឲ្យខ្លួនឯងមានការផ្លាស់ប្តូរ

ភាពវៃឆ្លាតពិតប្រាកដនេះគឺជាការដែលអ្នកអាចផ្លាស់ប្តូរខ្លួនឯងពីអាក្រក់ទៅល្អ ពីទាបទៅខ្ពស់ ពីខ្សោយទៅខ្លាំង ពីភ័យខ្លាចទៅជាក្លាហាន និងហ៊ានបើកចិត្តបើកថ្លើមទទួលយកនូវចំណេះដឹងថ្មីៗ ហ៊ានចាប់ផ្តើមក៏ដូចជាហ៊ានប្រថុយតតាំងជាមួយនឹងបញ្ហាជាដើម។ ពេលណាអ្នកអាចផ្លាស់ប្តូរខ្លួនឯង ជាមនុស្សថ្មី នោះអ្វីៗដែលល្អវានឹងមករកអ្នកឯកឯងហើយដួងរស្មីដែលធ្លាប់តែលិចលង់ក៏ចាប់ផ្តើមរះសារជាថ្មីដែរ។

៤/ រៀនស្វែងយល់ឲ្យបានសុីជម្រៅ

ដើម្បីក្លាយខ្លួនទៅជាមនុស្សឈ្លៀសវៃ និងហ្មត់ចត់ម្នាក់ អ្នកត្រូវស្រូបយកចំណេះជំនាញថ្មីៗឲ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ហើយអ្នកក៏ត្រូវចេះឈ្វេងយល់ពីមូលហេតុនៃបញ្ហា ចេះវិភាគពីស្ថានភាពបច្ចុប្បន្ន និងរៀនស្វែងយល់ពីវាឲ្យបានសុីជម្រៅផងដែរ។

យើងឃើញថា អ្នកជោគជ័យភាគច្រើនពួកគេមានអាទិភាពខ្ពស់ និងមានឱកាសច្រើនជាងគេ គឺព្រោះតែពួកគេចូលចិត្តគិត និងធ្វើអ្វីមួយ ដោយផ្តោតលើការយល់ដឹងសុីជម្រៅ និងវិភាគឲ្យបានច្បាស់លាស់ទៅលើបញ្ហាទាំងនោះ ទើបពួកគេកម្រនឹងមានកំហុស។

៥/ ចំណាយពេល ១០ទៅ ១៥នាទីអានសៀវភៅជារៀងរាល់ថ្ងៃ

កាំបិត ប្រសិនបើអ្នកកាន់តែសំលៀង គឺវាកាន់តែមុត បើអ្នកកាន់តែប្រើវានឹងកាន់តែថ្មីចែងចាំង រីឯសាច់ដុំដៃ ជើងរបស់អ្នកក៏ដូច្នឹងដែរបើអ្នកកាន់តែហាត់ពុតលុតដំវាជារៀងរាល់ថ្ងៃនោះវានឹងកាន់តែខ្លាំងហើយ រឹងមាំ មិនងាយបាក់កម្លាំង និងមិនងាយឈឺជាដើម។ 

តួយ៉ាង ខួរក្បាលរបស់អ្នកក៏ប្រហាក់ប្រហែលគ្នាទៅនឹងកាំបិតនិងសាច់ដុំដែរ ប្រសិនបើអ្នកកាន់តែប្រើប្រាស់វានោះអ្នកនឹងកាន់តែឈ្លៀសវៃ គិតបានលឿនសម្រេចចិត្តបានរហ័សនឹងត្រឹមត្រូវ។ ហើយធាតុផ្សំដែលអាចជួយឲ្យខួរក្បាលរបស់អ្នកដើរបានកាន់តែលឿន ដើម្បីទទួលបានចំណេះដឹងនិងព័ត៌មានថ្មីដើម្បីបញ្ចូលទៅឲ្យខួរក្បាលអ្នក៕