ជាធម្មតាមនុស្សយើងតែងវាយតម្លៃឬស្គាល់នរណាម្នាក់ច្បាស់ តាមរយៈការសង្កេតមើលកាយវិការ ការនិយាយស្ដី និងការតុបតែងខ្លួនរបស់ពួកគេមកខាងក្រៅ។ នៅមានមនុស្សមួយចំនួនទៀត ដែលធ្វើឱ្យអ្នកពិបាកវាយតម្លៃណាស់ ថាតើគេកំពុងគិតអ្វីគេចង់បានអ្វី។ នៅខាងក្រោមនេះ ជាវិធីសាស្រ្តជួយមើលធ្លុះមនុស្សមាត់រឹងទាំង៥ចំណុច៖
១.មនុស្សជិតដិតជុំវិញខ្លួនគេ៖ មនុស្សដែលអាចជិតដិតជាមួយគេបាន លុះត្រាតែមានហេតុផលដូចគ្នាជាមួយគេមួយចំនួន ទើបធ្វើឱ្យគេអាចរាប់អានជិតស្និទ្ធជាមួយអ្នកទាំងនោះ។
២.ក្រសែភ្នែក៖ មនុស្សទាំងនោះមិនងាយនិយាយ បញ្ចេញមតិអ្វីច្រើនមកខាងក្រៅទេ ប៉ុន្តែពួកគេចូលចិត្តប្រើក្រសែភ្នែកមកវិនិច្ឆ័យ មកនិយាយជំនួសពាក្យសម្ដីរបស់គេ ក៏ប៉ុន្តែចំណុចនេះទាមទារឱ្យអ្នកមានការយកចិត្តទុកដាក់ខ្ពស់បន្តិច។
៣.និយាយខ្លីទៅកាន់គេ៖ ដែលធ្លាប់ចាប់អារម្មណ៍ទេ កាលពេលនៅរៀនបើគ្រូណានិយាយច្រើនខ្លាំងៗអ្នកមិនចូលចិត្តស្ដាប់ឡើយ ប៉ុន្តែចំពោះគ្រូដែលនិយាយតិចៗ ខ្លីៗអ្នកប្រាកដជាយកចិត្តទុកដាក់ស្ដាប់ជាក់ជាមិនខាង ដូច្នេះបើអ្នកនិយាយទៅកាន់គេបែបនេះ គេប្រាកដជាពេញចិត្ត និងឆ្លងឆ្លើយជាមួយអ្នក។
៤.ស្ដាប់ច្រើនជាងនិយាយ៖ មនុស្សដែលពូកែស្ដាប់ សមជាមួយមនុស្សដែលពូកែនិយាយ ហើយក៏បានការពេញចិត្តពីមនុស្សដែលមិនសូវមាត់ក.ដូចគ្នា ថ្ងៃណាមួយគេនឹងមានចំណាប់អារម្មណ៍សំណេះសំណាលជាមួយអ្នក។
៥.ស្មោះត្រង់៖ ភាពស្មោះត្រង់មិនមែនធ្វើមួយថ្ងៃហើយ គេមើលឃើញការស្មោះត្រង់របស់អ្នកឡើយ វាទាមទារឱ្យអ្នកប្រើពេលយូរ ហើយភាពស្មោះត្រង់នេះមិនដែលនាំមហន្តរាយដល់អ្នកឡើយ។ ដូច្នេះអ្នកត្រូវតែមានចិត្តស្មោះត្រង់គ្រប់ពេល និងជាគន្លឹះធំមួយសម្រាប់យកចិត្តមនុស្សគ្រប់គ្នាបាន។
សរុបរួមមកវិញជឿថាចំណុចទាំង៥នេះ នឹងធ្វើឱ្យអ្នកបានគន្លឹះខ្លះៗសម្រាប់បើកចិត្តមនុស្សដែលមិនសូវនិយាយស្ដី មករាប់អាន និងផ្ដល់ការទុកចិត្តទៅអ្នកបានជាក់ជាមិនខាន ព្រោះមនុស្សទាំងនេះភាពច្រើន ជាមនុស្សដែលមានភាពស្មោះត្រង់ និងពូកែលាក់រឿងសម្ងាត់របស់មនុស្សគ្រប់រូបដែលប្រាប់ពួកគេ៕