ចុចដើម្បីទាញយក​ App ក្រមាប៉ុស្ដិ៍

សុខភាពស្បូនមានសារៈសំខាន់ណាស់ចំពោះស្ត្រី​ ដោយសារតែវាមិនត្រឹមតែកំណត់ភាពមានកូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃរាងកាយផងដែរ។

នៅពេលដែលស្បូនមានសុខភាពល្អ អ័រម៉ូនរបស់ស្ត្រីក៏មានស្ថេរភាពទៅតាមនោះដែរ​​ ហើយវាក៏ធ្វើឱ្យស្ត្រីមានសុខភាពល្អ មិនសូវមានជំងឺ ពោលគឺក្មេងជាងវ័យ ​ហើយងាយនឹងមានផ្ទៃពោះនិងសម្រាលកូន។ ផ្ទុយទៅវិញ ប្រសិនបើស្បូនមានបញ្ហា​នោះ សុខភាពនឹងធ្លាក់ចុះដោយងាយនឹងជួបប្រទះបញ្ហាគ្មានកូន។

ទោះយ៉ាងណាក៏ដោយ មានស្ត្រីជាច្រើនដែលមិនបានដឹងពីសារៈសំខាន់នៃស្បូន។ ពួកគេច្រើនតែព្រងើយកន្តើយនឹង​សញ្ញាទាំង​ឡាយ រហូត​ទាល់តែសញ្ញាទាំងនោះលេចចេញមកពេលខ្លះអាចហួសពេល។ ​ដូច្នេះហើយ នៅពេលដែលស្ត្រីយើងឃើញផ្នែកទាំងពីរនៃរាងកាយប្រែជាខ្មៅមានន័យថា សុខភាពស្បូនរបស់អ្នកកំពុងមានបញ្ហា ហេតុនេះសូមទៅព្យាបាលឱ្យបានឆាប់មិនដូច្នោះទេ អ្នកអាចនឹងស្តាយក្រោយ​។

១. ស្នាមជាំខ្មៅដុំៗនៅជុំវិញក្រលៀន

មនុស្ស​ភាគច្រើនមិនយល់ច្បាស់អំពី​ទីតាំងក្រលៀន​ឡើយ។ តាមពិតក្រលៀនមានទីតាំងស្ថិតនៅផ្នែកខាងក្រោមពោះនិងបាតភ្លៅ ហើយស្ត្រីជាច្រើនមិនបានអើពើ​អំពីសារៈសំខាន់នៃតំបន់នេះណាស់ ហើយកម្រសង្កេតនិងមិនយកចិត្តទុកដាក់​លាងសម្អាតឱ្យបានត្រឹមត្រូវពេលងូតទឹក ។

​តំបន់ក្រលៀនងាយនឹង​បង្កើតជាតិពុលនិងបាក់តេរីណាស់ ព្រោះងាយ​បែកញើស និងកខ្វក់ហើយប្រសិនបើ​វាកកកុញនៅតំបន់នេះយូរ​ពេក វានឹងប៉ះពាល់​ខ្លាំងដល់សុខភាពរាងកាយ ។ ដូច្នេះហើយទើបអ្នកត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតតំបន់​នេះឱ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។

ប្រសិនបើអ្នកបានសម្អាតតំបន់នេះយ៉ាងហ្មត់ចត់ហើយ ​តែនៅតែឃើញថាស្បែកនៅត្រង់តំបន់នោះឡើងជាខ្មៅជាំអ្នកត្រូវតែយកចិត្តទុកដាក់ព្រោះប្រហែលជាមានជាតិពុលជាច្រើននៅក្នុងស្បូនរបស់អ្នក ហើយកាកសំណល់មិនត្រូវបានបញ្ចេញឱ្យទាន់ពេលវេលា ​​ដូច្នេះទើបវាជ្រាបចូលទៅក្នុងស្បែកដែលបណ្តាលឱ្យ​ទៅជាខ្មៅជាំ។

មិនតែប៉ុណ្ណោះ ស្ថានភាពនេះក៏បញ្ជាក់ផងដែរថាស្បូនរបស់អ្នកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដូច្នេះអ្នកត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យឱ្យបានទាន់ពេលវេលា ហើយ​ត្រូវយកចិត្តទុកដាក់លើផ្នែកដ៏សំខាន់នេះ​រាល់ពេលងូតទឹក។

២. បបូរមាត់ឡើងខ្មៅ

ជាទូទៅបបូរមាត់របស់យើងដែល​មានសុខភាពធម្មតានឹងមានពណ៌ផ្កាឈូក​ និងភ្លឺថ្លា។ នេះបង្ហាញថាស្ថានភាពផ្លូវចិត្តរបស់​អ្នកមានសភាពល្អ ហើយស្បូនក៏មានសុខភាពល្អដែរ។

ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញថា​មានពណ៌​​ខ្មៅ ដែលខុសប្លែកពី​ធម្មតានៅជុំវិញបបូរមាត់អ្នកត្រូវតែយកចិត្តទុកដាក់ឱ្យល្អិតល្អន់បន្តិច ព្រោះ​ភាគច្រើននៃ​សញ្ញានេះគឺបណ្តាលមកពីភាពមិនធម្មតានៃសុខភាពស្បូន។

បបូរមាត់ខ្មៅអាចបណ្តាលមកពីខ្យល់ត្រជាក់ជាច្រើននៅក្នុងស្បូន។ កាលណាខ្យល់ត្រជាក់ចូលក្នុងស្បូនច្រើនវានឹងធ្វើឱ្យស្បូនមិនអាចបញ្ចេញជាតិពុល និង​សម្អាតរបស់ទាំងនោះចេញ យូរៗទៅ វានឹងគរច្រើនឡើងៗហើយប៉ះពាល់ដល់សុខភាព ជាពិសេសគឺស្បូន៕