សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
"សាក់ឡូ" ដែលប្រជាពលរដ្ឋខ្មែរយើងហៅតៗគ្នា និងបានស្គាល់ពីប្រជាប្រិយភាពរបស់លោកតាមរយៈវីដេអូភាពយន្តកំប្លែង កាយវិការដែលគ្មានសម្លេង ដែលលោកគឺជាកំពូលតារាកំប្លែងអង់គ្លេស ទទួលបានប្រិយភាពល្បីល្បាញខ្លាំងលើពិភពលោកនៅសតវត្សទី២០។ លោក មានឈ្មោះដើមថា Charlie Chaplin ជាអ្នកនិពន្ធផងជាផលិតករខ្សែភាពយន្តផង និងជាតួសម្តែងកាយវិការកំប្លែងដែលមានទេពកោសល្យ ធ្វើឱ្យគ្រប់គ្នាទប់សំណើចមិនបាន។ មុនទទួលបានភាពជោគជ័យសម្រាប់តារាកំប្លែងរូបនេះ គឺលោកធ្លាប់បានឆ្លងកាត់ជីវិតជូរចត់ច្រើនតាំងពីវ័យកុមារភាព ដែលធ្វើឱ្យលោកស្គាល់ច្បាស់ពីមេរៀនជីវិត។
តាមរយៈភាពលំបាកទាំងនោះលោកក៏បានចែករំលែកជាទស្សនៈមួយចំនួនសម្រាប់មនុស្សពិចារណា ដែលគំនិតទាំងនោះសុទ្ធសឹងជាពាក្យដាស់តឿននិងពាក្យក្រើនរំលឹកឱ្យស្វែងយល់ពីភាពពិតក្នុងសង្គម និងសច្ចភាពនៃដំណើរធម្មជាតិ៖
១."១ថ្ងៃដែលគ្មានសំណើចសោះគឺជាថ្ងៃកន្លងទៅដែលឥតប្រយោជន៍"។
២."មនុស្សគ្រប់គ្នាចូលចិត្តគិតច្រើនតែប្រុងប្រយ័ត្នតិចតួច"។
៣."អ្នកគ្មានថ្ងៃនឹងឃើញឥន្ទធនូបានទេបើអ្នកមើលទៅក្រោម"។
៤."ខ្ញុំចូលចិត្តដើរកាត់ភ្លៀងព្រោះធ្វើដូច្នោះគ្មាននរណាឃើញខ្ញុំយំនោះឡើយ"។
៥."ការស្រមើស្រមៃនឹងគ្មានបានការអ្វីឡើយបើយើងមិនធ្វើវា"។
៦."គ្មានអ្វីឋិតថេរទេក្នុងពិភពលោកមួយនេះសូម្បីតែបញ្ហារបស់អ្នក"។
៧.“ជីវិតនឹងក្លាយជារឿងអស្ចារ្យបើអ្នកមិនខ្លាច មិនចុះចាញ់។អ្វីដែលជីវិតត្រូវការនោះគឺកម្លាំងចិត្ត ក្តីស្រមៃនិងថវិកាមួយចំនួន"។
៨.”សូមឱ្យយើងតស៊ូជម្នះរឿងលំបាកៗទាំងឡាយ។ សមិទ្ធផលអស្ចារ្យជាច្រើនក្នុងប្រវត្តិសាស្រ្តគឺបានមកពីការមិនចុះចាញ់នូវរឿងដែលយើងគិតថាមិនអាចទៅរួចទាំងនោះ"។
៩."ក្តីស្រលាញ់ដ៏ល្អមួយគឺជាការសោកសៅដ៏ស្រស់ស្អាតដោយសារវាលើសពីអ្វីមួយដែលនរណាម្នាក់អាចបង្ហាញអារម្មណ៍គេ"។
១០."សេចក្តីជ្រាលជ្រៅទៅលើភាពច្នៃប្រឌិតនៃការងារដែលកើតមានដំណើររីកចម្រើនរបស់វានឹងមិនសាបសូន្យ"៕