ការរក្សាភាពអត់ធ្មត់របស់អ្នកអាចជាការពិបាក កំហឹងគឺជាអារម្មណ៍ធម្មតា ប៉ុន្តែវាចាំបាច់ណាស់ក្នុងការដោះស្រាយវាតាមរបៀបវិជ្ជមាន។ កំហឹងដែលមិនចេះគ្រប់គ្រងអាចប៉ះពាល់ដល់សុខភាព និងទំនាក់ទំនងរបស់អ្នក។
ត្រៀមខ្លួនដើម្បីទប់កំហឹងបានហើយឬនៅ? សូមចាប់ផ្តើមដោយពិចារណាពីគន្លឹះនៃការគ្រប់គ្រងកំហឹងទាំង ១០ នេះ។
១. គិតមុនពេលនិយាយ
នៅពេលអ្នកក្តៅក្រហាយ វាងាយស្រួលក្នុងការនិយាយអ្វីមួយដែលអ្នកនឹងសោកស្តាយនៅពេលក្រោយ។ សូមចំណាយពេលបន្តិចដើម្បីប្រមូលគំនិតរបស់អ្នក មុនពេលនិយាយអ្វី និងអនុញ្ញាតឱ្យអ្នកដទៃដែលពាក់ព័ន្ធនឹងស្ថានភាពនេះធ្វើដូចគ្នា។
២. បង្ហាញកំហឹងចេញមក នៅពេលចិត្តរបស់អ្នកបានស្រាកស្រាន្ត
ចូរបញ្ជាក់ពីកង្វល់ និងតម្រូវការរបស់អ្នកឱ្យបានច្បាស់និងចំៗដោយមិនធ្វើឱ្យអ្នកដទៃឈឺចាប់ ឬព្យាយាមគ្រប់គ្រងវា។
៣. ធ្វើលំហាត់ប្រាណខ្លះ
សកម្មភាពរាងកាយអាចជួយកាត់បន្ថយស្ត្រេស ដែលអាចបណ្តាលឱ្យអ្នកខឹង។ ប្រសិនបើអ្នកមានអារម្មណ៍ថាកំហឹងរបស់អ្នកកំពុងតែកើនឡើង សូមសាកល្បងដោយវិធីដើរលេង ឬរត់យ៉ាងលឿន ឬចំណាយពេលខ្លះដើម្បីធ្វើសកម្មភាពរាងកាយ។
៤. ចំណាយពេលសម្រាក
ការសម្រាកមិនមែនសម្រាប់តែកូនក្មេងទេ។ ចូរផ្តល់ឱ្យខ្លួនអ្នកនូវការសម្រាកខ្លីនៅថ្ងៃដែលមានភាពតានតឹង។ ពេលវេលាស្ងប់ស្ងាត់មួយសន្ទុះអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរក្នុងការដោះស្រាយនូវអ្វីដែលនៅខាងមុខដោយមិនខឹង។
៥. កំណត់ដំណោះស្រាយដែលអាចធ្វើបាន
ជំនួសឱ្យការផ្តោតលើអ្វីដែលធ្វើឱ្យអ្នកមួរម៉ៅ ចូរធ្វើការដោះស្រាយបញ្ហានៅក្នុងដៃ។ ចូររំលឹកខ្លួនអ្នកថា កំហឹងនឹងមិនជួយអ្វីទាំងអស់ ហើយអាចធ្វើឱ្យវាកាន់តែអាក្រក់។
៦. កុំចងគំនុំ
ការអភ័យទោសគឺជាឧបករណ៍ដ៏មានឥទ្ធិពល។ ប្រសិនបើអ្នកអនុញ្ញាតឱ្យមានកំហឹង និងអារម្មណ៍អវិជ្ជមានចូលមក អ្នកអាចឃើញថាខ្លួនអ្នកត្រូវបានលេបត្របាក់ដោយភាពជូរចត់ឬអារម្មណ៍មិនស្រណុក។ ប៉ុន្តែប្រសិនបើអ្នកអាចអភ័យទោសដល់អ្នកដែលធ្វើឱ្យអ្នកខឹង អ្នកទាំងពីរអាចរៀនពីស្ថានភាពនិងពង្រឹងទំនាក់ទំនងរបស់អ្នក។
៧. ប្រើការលេងសើចដើម្បីបញ្ចេញភាពតានតឹង
ប្រើការលេងសើចដើម្បីជួយឱ្យអ្នកប្រឈមមុខនឹងអ្វីដែលធ្វើឱ្យអ្នកខឹងចៀសវាងការស្រែកគំហក ឬប្រកែក វាអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងធ្វើឱ្យអ្វីៗកាន់តែអាក្រក់។
៨. អនុវត្តជំនាញបន្ធូរអារម្មណ៍
នៅពេលដែលកំហឹងរបស់អ្នកឆាបឆេះ ចូរដាក់ជំនាញបន្ធូរអារម្មណ៍ដើម្បីធ្វើការ។ អនុវត្តលំហាត់ដកដង្ហើមវែងៗ ស្រមៃមើលកន្លែងសម្រាក ឬនិយាយពាក្យ ឬឃ្លាដែលស្ងប់ស្ងាត់ដូចជា"ធ្វើវាឱ្យស្រួល" អ្នកក៏អាចស្តាប់តន្ត្រី។
៩. ដឹងថាត្រូវរកជំនួយនៅពេលណា
ការរៀនទប់កំហឹង គឺជាបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់គ្នានៅពេលខ្លះ។ ស្វែងរកជំនួយសម្រាប់បញ្ហាខឹង ប្រសិនបើកំហឹងរបស់អ្នកហាក់ដូចជាមិនអាចគ្រប់គ្រងបាន៕