តែយ៉ាងណាមិញថាតើធ្វើបែបណាទៅ ទើបអាចដឹងថាអ្នកជាមនុស្សមានជំនឿលើព្រាហ្មលិខិតដែរឬទេ? ហើយតើអ្នកមានជំនឿលើព្រាហ្មលិខិតដល់កម្រិតណា? ថ្ងៃនេះយើងនឹងបង្ហាញអ្នក ទាំងអស់គ្នានូវអត្តចរិតប្រភេទ៣ ដែលស.បញ្ជាក់ឲ្យឃើញថា ពួកគេជាមនុស្សដែលមានជំនឿយ៉ាង ងប់ងល់ទៅលើព្រាហ្មលិខិតជាជាងសមត្ថភាពនិងចំណេះដឹងដែលខ្លួនបានខិតខំ។
១.អត្តចរិតថ្កល់ទោសលើអ្វីដែលមាននៅជុំវិញខ្លួន
មនុស្សដែលមាននិស្ស័យជឿជាក់ទៅលើព្រាហ្មលិខិតពួកគេតែងតែគិតថា ខ្លួនឯង កើតមកក្រជានិច្ចក៏ព្រោះតែខ្លួនកំពុងតែរស់នៅក្នុងសង្គមមិនល្អ ពោរពេញទៅដោយ អំពើពុករលួយលួចឆក់ប្លន់ និងចោរកម្មជាដើម។ លើសតែពីនោះទៅទៀតពួកគេក៏ចូលចិត្តគិតថា មូលហេតុដែលពួកគេព្យាយាមខិតខំប្រឹងប្រែងរកសុីជាប្រចាំថ្ងៃប៉ុន្តែពួកគេនៅតែក្រីក្រ ក៏ព្រោះ ខ្លួនឯងកើតមកក្នុងគ្រួសារក្រីក្រស្រាប់ហើយគ្មានថ្ងៃខ្លាចទៅជាអ្នកមានជីវិតភាពធូរធារឡើយ។
ក្រៅតែពីនោះទៅទៀត ពួកគេនិយមចូលចិត្តថ្កល់ទោសទៅលើគ្រប់រឿងរ៉ាវដែលមានជុំវិញខ្លួនដូចជា ក្រព្រោះរៀននៅសាលារៀនមិនល្អ ក្រព្រោះសេដ្ឋកិច្ចសង្គម ក្រព្រោះគ្មានឡានជាដើម។
២.អត្តចរិតដោះសារ
មនុស្សដែលគិតថាខ្លួនឯងក្រីក្រព្រោះព្រាហ្មលិខិតតែងតែរស់នៅពោរពេញទៅដោយ ពាក្យពេចន៍ដោះសារនិងខ្លាចប្រឈមមុខជាមួយការពិតផងដែរ។ ហើយអ្វីដែលយើង តែងតែកត់សម្គាល់ឃើញថាពាក្យដោះសារមួយឃ្លាដែលពួកគេនិយមលើកយកមកនិយាយ គឺ“លុយមិនសំខាន់ឡើយ”។
តាមរយៈការលើកឡើងនេះក៏សបញ្ជាក់ឲ្យឃើញពីផ្នត់គំនិតរបស់ ពួកគេថាលុយតែងតែជាអ្វីដែលពួកគេមិនឲ្យតម្លៃ ហេតុដូច្នេះបានជាលុយមិនដែលនៅជាមួយពួកគេ។ក្នុងន័យនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាឲ្យឃើញថាដរាបណាអ្នកតែងតែចាត់ទុករបស់ជុំវិញខ្លួនមិន សំខាន់របស់ទាំងអស់តែងតែមិនស្ថិតនៅក្បែរអ្នកយូរនោះឡើយ។ ចំណែកឯលុយកាក់ដែលអ្នកគិតថា វាមិនសំខាន់ដូច្នេះវារមែងតែងតែចាកចោលចេញពីអ្នកផងដែរ។
៣.អត្តចរិតត្អូញត្អែរច្រើន
មិនខុសអ្វីឆ្ងាយពីសុភាសិតរបស់ចិនបានពោលឡើងថា“រាល់រឿងរ៉ាវដែលអ្នកបានជួបប្រទះ ប្រសិនបើអ្នកព្យាយាមត្អូញត្អែរវានឹងកាន់តែរីកធំៗតាមពាក្យពេចន៍រអ៊ូរបស់អ្នក”។ ដូច្នេះអ្នក មិនគួរមានអត្តចរិតត្អូញត្អែរច្រើនទៅលើបញ្ហាដែលអ្នកបានជួបប្រទះច្រើនពេកនោះឡើយ ព្រោះថាវាគឺជាប្រភពនៃថាមពលអវិជ្ជមានមិនល្អសម្រាប់អ្នកនិងមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកផងដែរ។
សរុបរួមមកវិញ បើទោះបីជាពេលខ្លះព្រាហ្មលិខិតបានធ្វើឲ្យមនុស្សយើងមានជំនឿជឿជាក់ និងថាមពលពិសេសទៅលើរឿងរ៉ាវដែលខ្លួនកំពុងតែជួបប្រទះ។ តែយ៉ាងណាមិញអ្នកក៏មិនគួរ គីប្បយកជំនឿ១០០ភាគរយទៅលើព្រាហ្មលិខិតរបស់ខ្លួនមកបង្ហាញថា ក្នុងមួយជីវិតនេះអ្នកនឹងក្លាយ ទៅជាអ្នកមានឬក្រអស់មួយជីវិតផងដែរ។ ដោយហេតុថា បច្ចុប្បន្នកម្រិតនៃការមានបានគឺពឹងអាស្រ័យទៅលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នកជារៀងរាល់ថ្ងៃមិនមែនអាស្រ័យទៅលើព្រាហ្មលិខិតតែមួយមុខនោះឡើយ។ ប្រសិនបើសព្វថ្ងៃនេះអ្នកជាមនុស្សដែលមានជំនឿខ្លាំងទៅលើរឿងរ៉ាវព្រាហ្មលិខិតអ្នកគីប្បគិតគូរ និងពិចារណាឲ្យបានល្អិតល្អន់៕