សូមចុចទីនេះដើម្បីទាញយកMobile App របស់ក្រមា

១.ម្រាម​ដៃចង្អុលនិងម្រាមដៃកណ្ដាលមានចន្លោះធំ

ប្រសិនបើអ្នកសង្កេតឃើញគម្លាតរវាងម្រាមដៃចង្អុលនិងម្រាមដៃកណ្ដាលសល់ប្រហោងធំ នោះបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តផាសុកភាព សេរីភាព និងមិនចូលចិត្តគំនាបឬបិទសិទ្ធិអ្វីឡើយ។ និយាយពីរឿងការងារ អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតសង្វាតធ្វើការដោយចិត្តស្រលាញ់។ អ្នកជឿថាការចេះអ្វីមួយដែលពិតប្រាកដប្រសើរជាងដឹងការងាររាប់រយមុខ។ ដូច្នេះហើយប្រសិនបើអ្នកនៅតែរក្សាទស្សនៈ​នេះយ៉ាងយូរអាយុលើសពី៤០ឆ្នាំ ជីវិតអ្នកនឹងជួបតែសេចក្ដីចម្រើន រុងរឿង។

២. ចន្លោះរវាងម្រាមដៃកណ្ដាលនិងម្រាមដៃនាង

ប្រសិនបើអ្នកឃើញថា ដៃរបស់អ្នកមានគំលាតធំនៅត្រង់ម្រាមកណ្តាលនិងម្រាមដៃនាង នោះអ្នកគឺជាមនុស្ស​ដែលមិនចូលចិត្តអង្គុយនៅតែមួយកន្លែងចូលចិត្តដើររកអ្វីថ្មីៗ។ នៅលើផ្លូវនៃសំណាងនិងអាជីពការងារ អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើអ្នកធ្វើការឆ្ងាយពីផ្ទះ។

ទោះយ៉ាងណា ​អ្នកមានដែនកំណត់មួយគឺថាអ្នកមិនអាចធ្វើជាអ្នកដឹកនាំបានទេ ពីព្រោះអ្នកជាមនុស្សដែលមិនសូវបានគ្រោងអ្វីៗទុកជាមុន​ធ្វើអ្វីទាល់តែមានគេដឹកនាំ​ច្រើនតែធ្វេសប្រហែស និងជាមនុស្សអភិរក្សនិយមបន្តិច។ ហេតុនេះហើយ ទើបអ្នកងាយនឹងធ្លាក់ចូលទៅក្នុងការចាយខ្ជះខ្ជាយ ហើយ​ពិបាកទុកដាក់លុយឱ្យសល់។

៣. ចន្លោះរវាងម្រាមដៃនាង និងម្រាមដៃកូន

អ្នកគឺជាប្រភេទមនុស្សដែលមានគំនិតអភិរក្សជ្រុលហួសហេតុនិងមានជំនឿចិត្តជ្រុល ហើយកម្រនឹងស្តាប់តាមដំបូន្មានរបស់អ្នកដទៃ មិនថាជាសាច់ញាតិ ឬមិត្តភក្តិ​ឡើយ។ និយាយក្នុងន័យទូទៅ អ្នក​ខិតខំធ្វើគឺដើរតាមការគិត និង​បំណងប្រាថ្នារបស់អ្នកតែប៉ុណ្ណោះហើយមិនដែលអើពើនឹងមតិរបស់អ្នកដទៃឡើយ។ ដោយសារតែបែបនេះហើយទើបអ្នកងាយនឹងធ្វើខុស ហើយមិនសូវមានអ្នករាប់អានច្រើន​និងពិបាកក្នុងការឈានទៅមុខ។

ទន្ទឹមនឹងនេះ ដោយសាតែបុគ្គលិកលក្ខណៈនេះ អ្នកច្រើនតែជួបការលំបាកក្នុងការធ្វើការជាក្រុម។ហើយដើម្បីជំនះលើចំណុចនេះ អ្នកគួរតែពិនិត្យមើលដោយផ្ទាល់នូវកំហុស និងចំណុចខ្សោយរបស់ខ្លួនហើយព្យាយាមកែតម្រូវឱ្យល្អប្រសើរឡើងវិញ រៀនបើកចិត្តទទួលយកមតិរបស់អ្នកដទៃ ហើយគិត​ឱ្យបានហ្មត់ចត់ដើម្បីឱ្យអ្វីៗដំណើរការទៅដោយរលូននិងល្អប្រសើរ។