ពេលវេលាទៅមុខ អ្នកមានការយល់ដឹងច្រើនជាងមុនអ្នកអាចប្រៀបធៀបខ្លួនអ្នកក្នុងបច្ចុប្បន្ន ទៅនឹងអតីតកាលដែលជាយុវវ័យជំទង់ដែលភាគច្រើនគឺសកម្មភាពមានភាពឆ្គាំឆ្គងច្រើន។ ប៉ុន្តែក៏មានយុវវ័យខ្លះមានការយល់ដឹងច្រើន ដូច្នេះភាពចាស់ទុំរបស់ពួកគេគឺអាចសម្គាល់បានតាមរយៈសញ្ញាណទាំងនេះ៖

១. នាល្ងាចថ្ងៃសុក្រក្បែរចុងសប្តាហ៍អ្នកសម្រាកនៅផ្ទះ ជាជាងចេញក្រៅចំណាយលុយដើរលេង ឬផឹកស៊ី។ អ្នកជ្រើសយកជម្រើសសម្រាកយកកម្លាំងទុកធ្វើសកម្មភាពផ្សេងៗដែលមានប្រយោជន៍នាចុងសប្តាហ៍។

Image

២. អ្នកដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះបញ្ហាប្រឈម។ អ្នកមានទំនួលខុសត្រូវ ព្យាយាមរកវិធីដោះស្រាយ ជាជាងនិយាយរៀបរាប់អារម្មណ៍ឬបញ្ហារបស់អ្នកលើបណ្តាញសង្គម។

៣. អ្នកចាប់ផ្តើមទទួលខុសត្រូវលើរាល់ចំណាយខ្លួនអ្នកផ្ទាល់។អ្នកមិនសុំថវិកាពីឪពុកម្តាយទៀតទេ ប៉ុន្តែមានតែជូនពួកគាត់វិញ។

៤. ទំនាក់ទំនងស្នេហាគឺអ្នកចៀសចេញពីទំនាក់ទំនងមិនច្បាស់លាស់។ អ្នកជ្រើសយកទំនាក់ទំនងមួយច្បាស់លាស់ពិតប្រាកដជាមួយដៃគូនិងចំណាយពេលបង្កើតអនុស្សាវរីយ៍ល្អក្នុងទំនាក់ទំនងនោះទៅមុខជានិច្ច។

៥. អ្នកអនុញ្ញាតឱ្យមនុស្សដែលចង់ដើរចេញពីជីវិតអ្នកប្រសិនពួកគេចង់។ អ្នកមិនបង្ខំទំនាក់ទំនងស្នេហា ឬមិត្តភាពទៀតទេព្រោះអ្នកមានរឿងល្អជាច្រើនដើម្បីធ្វើ។

៦. អ្នកមិនបៀបធៀបជីវិតអ្នកនឹងជីវិតអ្នកដទៃទៀតឡើយ។ អ្នកយល់អំពី មនុស្សម្នាក់មានរឿងរ៉ាវផ្សេងៗរៀងៗខ្លួននិងដំណើរជីវិតខុសៗគ្នា។

៧. អ្នកបានអប់រំការនិយាយស្តីល្អជាងមុនអ្នកយល់ពីអារម្មណ៍មនុស្សម្នាក់ៗ នៅពេលពួកគេជួបគេហេតុការណ៍ណាមួយ។

៨. អ្នកពុំសូវខ្វល់នឹងសម្តីអ្នកមួយចំនួនដែលតែងបន្ទុចបង្អាក់នូវដែលអ្នកត្រូវធ្វើ ហើយវាជារឿងត្រឹមត្រូវ។

៩. អ្នកចាប់ផ្តើមស្រលាញ់ថែរក្សា និងឱ្យអាទិភាព ខ្លួនឯងពីព្រោះខ្លួនអ្នកនឹងសម្រេចអ្វីដែលជាក្តីប្រាថ្នារបស់អ្នក។ ហើយការស្រលាញ់ខ្លួនឯងប្រៀបដូចការសន្សំមិនឱ្យអ្នកចំណាយលើរឿងមិនល្អដូចជាបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ។ល។