ការផ្តើមផ្សព្វផ្សាយលក់ជាដំណើរការដ៏សំខាន់ ព្រោះថាវាជាការចាប់ផ្តើមធ្វើការចរចារជាមួយអតិថិជន។ ប្រសិនបើផ្តើមផ្សព្វផ្សាយលក់ ដោយមិនអាចបង្កឲ្យមានភាពគួរឲ្យចាប់អារម្មណ៍នោះទេ រមែងមានការលំបាកក្នុងការសន្ទនាដើម្បីលក់ជាលំដាប់បន្តទៀតហើយក៏មុខជាពិបាកនឹងអាចលក់ដាច់បានណាស់។ ដូច្នេះសូមលើកយកវិធីសាស្រ្តផ្តើមផ្សព្វផ្សាយលក់ ផ្តើមជោគជ័យដែលសំខាន់ចំនួន៦ក្បាច់:

១.ការរាក់ទាក់

ការផ្តើមផ្សព្វផ្សាយលក់ដោយការរាក់ទាក់ ជាការផ្តើមផ្សព្វផ្សាយលក់ដែលមិនចាំបាច់ដាក់ផែនការគិតអ្វីឲ្យស្មុគស្មាញនោះទេ។ គឺគ្រាន់តែនិយាយរាក់ទាក់អតិថិជនដោយសុទ្ធចិត្ត ដោយលក្ខណៈនៃ ភាពជាមិត្តដែលចង់ស្គាល់ និងចង់ណែនាំអ្វីៗល្អឲ្យដល់អតិថិជន។ 

អ្វីទាំងអស់នេះ គឺជាការណែនាំខ្លួន ការាក់ទាក់ក្នុងលក្ខណៈសាមញ្ញដែលប្រើបានងាយបំផុតហើយអាចមានថាមពលច្រើនបំផុតក៏អាចថាបានដែរបើជាការរាក់ទាក់ដែលចេញមកពីបេះដូងព្រោះធ្វើឲ្យអតិថិជនមានអារម្មណ៍ពេញចិត្តនឹងកាយវិការដែលសម្តែងចេញ ដែលនាំឆ្ពោះទៅកាន់ការចរចារដើម្បីលក់ហើយអាចនឹងនាំឲ្យមានការលក់ដាច់បាន។

២.ក្នុងឪកាសពិសេស

ក្នុងឪកាសពិសេស ជាការផ្សព្វផ្សាយលក់ដោយការពោលសំអាងលើឪកាសពិសេសផ្សេងៗ ដើម្បីឲ្យអ្នកលក់មានចំណុចក្នុងការលើកយកទៅនិយាយជាមួយនឹងអតិថិជនបាន។ ការដែលអ្នកលក់ចូលទៅលក់ទំនិញដោយប្រក្រតីធម្មតាពុំមានដំណើរការអ្វីពិសេសផ្សេងដែលអាចទាក់ទាញចិត្តអតិថិជនបាន រមែងធ្វើឲ្យចំណាប់អារម្មណ៍របស់អតិថិជនក្នុងការនិយាយជាមួយនឹងអ្នកលក់ថយចុះបានដែរ។

៣.តាមដានលទ្ធផល 

ការផ្សព្វផ្សាយលក់ដោយវិធីសាស្រ្តតាមដានលទ្ធផលនេះជាការនិយាយសម្អាងដល់ការតាមដានលទ្ធផលរបស់ការផ្សាយពាណិជ្ជកម្មឬជាការតាមដានការផ្ញើរឯកសារផ្សេងៗ។ ការផ្តើមផ្សព្វផ្សាយលក់ដោយការតាមដានលទ្ធផលនេះអ្នកលក់ត្រូវចេះរកហេតុលើកយកមកនិយាយសម្អាងដែលបានកើតឡើងរួចហើយរបស់ក្រុមហ៊ុនឬសកម្មភាពដែលបានបង្កើតឡើងមក។ បន្ទាប់ពីនោះអ្នកលក់ក៏ឆ្លៀតឪកាស មកតាមដានលទ្ធផលដើម្បីរកលេសក្នុងការបង្កឲ្យមានការសន្ទនាដើម្បីធ្វើការ ផ្សព្វផ្សាយលក់ និងអាចលក់ដាច់បាន។

៤.តម្លៃ

ការផ្តើមផ្សព្វផ្សាយលក់ដោយការវាយប្រហារតាមរយៈរឿងតម្លៃរមែងជាទីគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអតិថិជនឬអ្នកទិញ ព្រោះមនុស្សស្ទើរតែគ្រប់គ្នាតែងតែមានការចាប់អារម្មណ៍ក្នុងរឿងតម្លៃ។ ដូច្នេះបើបានដឹងថា ទំនិញ ឬផលិតផលដែលបានយកមកផ្សព្វផ្សាយលក់នេះ លក់ក្នុងតម្លៃពិសេសដែលមិនអាចឲ្យរំលងហួសបាននោះទេក៏រមែងបង្កឲ្យមានការសាកសួរពីរឿងការលក់ ហើយទីបំផុត ក៏អាចនាំទៅកាន់ជោគជ័យក្នុងការលក់បាន។

៥.ផលចំណេញកើនឡើង

ការផ្តើមផ្សព្វផ្សាយលក់ដោយការប្រាប់ពីផលចំណេញដែលនឹងកើនឡើង រមែងជាអ្វីដែលទាក់ទាញចិត្តអតិថិជនឲ្យសម្រេចចិត្តទិញច្រើនឡើងព្រោះការដែលអតិថិជនបានចំណាយលុយទិញទំនិញហើយអតិថិជនអាចនឹងចំណេញកើនឡើងច្រើនជាងអ្វីដែលខាតបង់ទៅនោះរមែងធ្វើឲ្យអតិថិជន សម្រចចិត្តទិញបានងាយឡើង។

៦.សម្អាងទៅលើអ្នកណែនាំ

ការផ្តើមលក់ដោយមានការសម្អាងទៅលើអ្នកណែនាំ ជាវិធីដែលមានឪកាសនឹងធ្វើឲ្យអតិថិជនមានការសប្បាយចិត្តក្នុងការសន្ទនាច្រើនឡើងព្រោះថា ការនិយាយដល់មនុស្សដែលអតិថិជនស្គាល់ អាចបង្កើតភាពជាមិត្តជាមួយអតិថិជនបានច្រើនឡើង។ វិធីនេះជាការផ្តើមផ្សព្វផ្សាយលក់ដែលបានផ្តោតលើការសាងសម្ព័ន្ធ ដើម្បីឲ្យការចូលទៅជួបនិយាយបានយ៉ាងងាយស្រួល និងឆាប់រហ័សឡើងផងដែរ៕