ចំនុចខាងក្រោមនេះ យើងដកស្រង់នូវការបកស្រាយក្នុងទិដ្ឋភាពរួមនិងខ្លី ដែលងាយក្នុងការស្វែងយល់ពីផលប៉ះពាល់ចំពោះប្រទេសផ្សេងៗ នៅពេលដែលលុយដុល្លារឡើងថ្លៃ ។ ក្នុងន័យមួយទៀតគឺលុយក្នុងប្រទេសដទៃចុះថ្លៃ ដែលអ្នកខ្លះហៅថា លុយហើម។ ឧ. កន្លងមក ១ដុល្លារដូរបាន ៣០បាត, តែដោយលុយដុល្លារឡើងថ្លៃ លុយបាតចុះថោក ដែលធ្វើឲ្យ១ដុល្លារ អាចដូរបានដល់ ៣៨ បាតលុយថៃ

មានមូលហេតុមួយចំនួនដែលលុយដុល្លារឡើងថ្លៃ ក្នុងនោះមានចំណែកមួយ នៃការបង្កើននូវអាត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីទប់ស្ដាត់ការកើនឡើងនៃអតិផរណា។ សម្រាប់ប្រទេសដទៃ កាលណាប្រាក់ដុល្លារឡើងថ្លៃ  នឹងជំរុញឱ្យតម្លៃនៃការនាំចូលទំនិញកើនឡើង ដែលអាចបង្កើតជាអតិផរណានៅក្នុងប្រទេសឬតំបន់ទាំងនោះ។ ផលប៉ះពាល់ ក៏អាចមានភាពធំធេងណាស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ក្នុងទិដ្ឋភាពទូទៅ នៅពេលដែលអត្រាការប្រាក់របស់សហរដ្ឋអាមេរិកមានកម្រិតទាបវិនិយោគិនជាច្រើន មានទំនោរទៅបណ្តាក់ទុនកាន់តែច្រើននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនឬសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងផ្លាស់ប្តូរទៅជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍។

ប៉ុន្តែនៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមកើនឡើងនៅក្នុងសហរដ្ឋអាមេរិកហើយប្រាក់ដុល្លារកើនឡើង ប្រាក់ដុល្លារនឹងចាប់ផ្តើមហូរចេញពីប្រទេសអភិវឌ្ឍន៍ទាំងនោះវិញ។

ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនមានភាពល្អប្រសើរក្នុងការដោះស្រាយបញ្ហានេះដោយសារតែប្រទេសទាំងនោះមានទុនបំរុងច្រើន ឬការនាំចេញគិតតម្លៃជាលុយដុល្លារនិងមានតម្លៃកើនឡើង ប៉ុន្តែប្រទេសផ្សេងទៀតអាចជួបការលំបាក។

ជាឧទាហរណ៍ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាកំពុងចាប់ផ្តើមធ្លាក់ចុះដោយសារវាទាក់ទងនឹងវិបត្តិនៃបំណុលហើយមិនមានប្រាក់ដុល្លារគ្រប់គ្រាន់សម្រាប់ទូទាត់សម្រាប់ការនាំចូលទំនិញសំខាន់ៗប្រចាំថ្ងៃ។

ប្រទេសដែលខ្ចីប្រាក់ជាលុយដុល្លារច្រើនអាចរងទុក្ខនេះព្រោះវាកាន់តែពិបាកក្នុងការទូទាត់សងវិញ នៅពេលដែលប្រាក់ដុល្លារឡើងថ្លៃហើយរូបិយប័ណ្ណរបស់ទាំងនោះត្រូវធ្លាក់ថ្លៃ។ មានន័យថា គេត្រូវការលុយដុល្លារសងវិញក្នុងតម្លៃដែលខុសពីពេលដែលខ្ចីធៀបនឹងលុយក្នុងប្រទេសរបស់ខ្លួន៕