បុគ្គលដែលជោគជ័យ គេមិនដែលចំណាយពេលលើរឿងណាដែលអត់ប្រយោជន៍នោះទេ ហើយរាល់សកម្មភាពរបស់ពួកគេគឺសុទ្ធសឹងតែត្រូវបានមនុស្សជាច្រើន នៅជុំវិញពិភពលោកតែងតែយកមកធ្វើជានិមិត្តសញ្ញារបស់ពួកគេដើម្បីបានជួបនូវភាពជោគជ័យ ដូចបុគ្គលល្បីៗទាំងនោះ។ ហើយនៅក្នុងអត្ថបទរបស់យើងក៏សូមលើកយកសម្មភាពទាំង១០យ៉ាងដែលអ្នកជោគជ័យតែងតែធ្វើមុនពេលចូលគេងជាប្រចាំថ្ងៃរបស់មនុស្សទាំងនោះ៖

១.ឆ្លុះបញ្ចាំងអំពីភាពជោគជ័យ និងបរាជ័យនៅថ្ងៃនេះ៖ មនុស្សដែលជោគជ័យមិនដែលអស់សង្ឃឹមចំពោះការបរាជ័យនោះទេ ផ្ទុយទៅវិញពួកគេត្រឡប់មករៀនពីវាវិញ ហើយកំណត់សម្គាល់នូវអ្វីដែលបានកើតឡើងហើយ ទាំងល្អនិងអាក្រក់ ពួកគេផ្ដោតលើភាពល្អដោយយកមកកែប្រែកំហុសឱ្យទទួលបានភាពជោគជ័យក្នុងថ្ងៃស្អែកបន្ទាប់ទៀត។

២.បង្ហាញអាកប្បកិរិយាអរគុណ៖ គិតអំពីមនុស្សដែលបានជួយអ្នកឱ្យទទួលបានជោគជ័យក្នុងថ្ងៃនេះ នឹកឃើញដល់ទង្វើគេ នឹកឃើញដល់គុណគេដែលបានជួយយើងឱ្យជោគជ័យ ហើយក៏កុំភ្លេចអរគុណដល់បញ្ហា អរគុណដល់ឧបសគ្គដែលបានកើតឡើង ហើយធ្វើឱ្យលោកអ្នករឹងមាំជាងមុន។

៣.សរសេផែនការរបស់អ្នក៖ មិនចាំសរសេផែនការទាំងអស់នោះទេ ដោយអ្នកគ្រាន់តែសរសេពីផែនការសម្រាប់ថ្ងៃស្អែកមួយថ្ងៃហើយរៀនដើរតាមផែនការនោះទៅគឺបានហើយ។ ហើយអ្នកក៏ត្រូវស្គាល់ពីផែនការរបស់ខ្លួនថាមួយណាសំខាន់មួយណាមិនសំខាន់ ដោយត្រូវធ្វើរឿងសំខាន់ឱ្យរួចរាល់មុនកិច្ចការធំ ប៉ុន្តែចូរកុំប្រមាថកិច្ចការតូចៗឱ្យសោះ។

៤.កំណត់នាឡិការរោទិ៍របស់អ្នក៖ កំណត់នាឡិការរោទិ៍ឱ្យបានទៀងទាត់ជារឿងរាល់ព្រឹក ព្រោះថាអ្នកដែលគេងហើយនិងភ្ញាក់បានទៀងទាត់ ពិតជាមានថាមពលបំពេញកិច្ចការជារឿងរាល់ថ្ងៃ ណាមួយអ្នកក៏មានអារម្មណ៍ថាស្រស់ស្រាយនៅពេលព្រឹកបន្ទាប់ដូចគ្នា។

៥.ជជែកជាមួយអ្នកដទៃ៖ អ្នកត្រូវធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្ត បងប្អូន ជារៀងរាល់ថ្ងៃហើយរៀងរាល់មុនពេលចូលគេងពួកគេអាចធ្វើឱ្យយើងមានអារម្មណ៍រីករាយម្យ៉ាងដែលមានលក្ខណៈពិសេសមិនដូចជាមនុស្សទូទៅ ជាពិសេសអ្នកគួរនិយាយជាមួយមនុស្សដែលអ្នកស្រឡាញ់មុនចូលគេង។

៦.អានសៀវភៅ៖ ខណៈពេលដែលអ្នកចូលគេងខួរក្បាលរបស់អ្នកនឹងប្រមូលទិន្នន័យទាំងអស់ ហើយវានឹងប្រមូលចំណេះដឹងគំនិតល្អៗពីសៀវភៅដែលបានអានមុនពេលចូលដំណេក និងបំផុសឱ្យអ្នកចង់អនុវត្តក្នុងថ្ងៃបន្ទាប់។

៧.ចែករំលែកក្ដីស្រឡាញ់៖ អ្នកអាចប្រាប់នរណាម្នាក់ថាអ្នកស្រឡាញ់គាត់ ការបង្ហាញការស្រឡាញ់ទៅនរណាម្នាក់មុនពេលគេងវានឹងផ្ដល់ឱ្យអ្នកនូវអាកប្បកិរិយាជាថាមពលបន្ថៃមទៀត។ មនុស្សដែលមានអារម្មណ៍ស្នេហាតែងតែភ្ញាក់ឡើងជាមួយនិងភាពស្រស់ថ្លា ព្រោះពួកគេទាំងអស់បានជួយបង្កើននូវភាពជោគជ័យដល់អ្នក។

៨.ការសមាធិ៖ ការបន្ធូរអារម្មណ៍គឺអនុញ្ញាតឱ្យអ្នកសម្រាក ចូលគេងបានស្កប់ស្កល់ ទោះបីជាអ្នកជួបប្រទះនូវបញ្ហាអ្វីក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកធ្វើសមាធិជាទៀងទាត់វានឹងជួយឱ្យអ្នករកវិធីចេញពីបញ្ហា ដែលលោកអ្នកកំពុងតែប្រឈម។

៩.បរិភោគអាហារសម្រន់តិចតួច៖ ប្រសិនបើអ្នកគេងជាមួយនឹងភាពឃ្លាន វានឹងរំខានដល់ការគេងរបស់អ្នក ដូច្នេះជារៀងរាល់ថ្ងៃអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យត្រឹមត្រូវ ហើយកុំភ្លេចទទួលទានអាហារសម្រន់បន្តិចមុនពេលចូលគេង ដើម្បីឱ្យអ្នកភ្ងាក់មកជាមួយនិងថាមពលដ៏អស្ចារ្យពីការគេងរបស់អ្នក។

១០.បង្កើតសុបិន្ត៖ សុបិន្ដអំពីជីវិតដែលអ្នកប្រាថ្នាចង់បាន នេះជារឿងចុងក្រោយដែលបុគ្គលជោគជ័យមិនដែលភ្លេចអនុវត្តនោះទេមុនពេលចូលគេង គឺការសុបិន្ដអំពីជីវិតដែលពួកគេចង់ក្លាយជាមនុស្សជោគជ័យ នៅក្រៅពីនោះពួកគេបានចងចាំមនុស្សដែលបានបំផុសគំនិតពួកគេឱ្យចេះបង្កើតទម្លាប់មុនពេលចូលគេង។

ទម្លាប់ក្នុងការគេងពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើលោកអ្នកមានទ​ម្លាប់ល្អ ហើយថែមទាំងមានគម្រោងសម្រាប់ថ្ងៃស្អែកជារៀងរាល់ថ្ងៃដើម្បីមានការផ្លាស់ប្ដូរជីវិតឱ្យដូចបុគ្គលជោគជ័យដែលតែងតែលើកឡើងរាល់បទពិសោធន៍ល្អជូនដល់ប្រជាពលរដ្ឋទាំងអស់បានដឹង៕