តើអ្នកទាំងអស់គ្នា ធ្លាប់មានអារម្មណ៍ថាបាត់សេចក្តីសុខពីមនុស្សជុំវិញខ្លួន ព្រោះ អាកប្បកិរិយាឬអារម្មណ៍ប្រែប្រួលរបស់គេ ហើយអាចជាពិសដែលអាចធ្វើឲ្យអ្នកមួម៉ៅពេញមួយថ្ងៃទេ?  ប្រសិនបើបានមានន័យថា អ្នកកំពុងជួបនឹង Toxic People រស់នៅ ឬកំពុងតែធ្វើការងារជាមួយអ្នករាល់ថ្ងៃនេះផងដែរ។

១.យកខ្លួនឯងជាធំចង់បានអ្វីត្រូវតែបាន

មនុស្សប្រភេទនេះនឹងមិនសូវចេះស្តាប់អ្នកណាទេគាត់នឹងមិនសប្បាយចិត្តទេ ប្រសិនបើ ត្រូវធ្វើអ្វីដែលគាត់មិនចង់ធ្វើបើទោះអ្នកផ្សេងទៀតព្រមព្រៀងគ្នារួចអស់ហើយក៏ដោយ។ មនុស្ស បែបនេះចូលចិត្តឲ្យគេគោរពតែគំនិតនិងការសម្រេចចិត្តរបស់ខ្លួនខុសពីខ្លួនសុទ្ធ តែមិនត្រឹមត្រូវទាំងអស់។

២.រិះគន់គេគ្រប់គ្នាលើកលែងតែខ្លួនឯង 

មនុស្សប្រភេទនេះតែងតែមានពាក្យរិះគន់ក្នុងខួរក្បាគេជានិច្ចហើយភាគច្រើនក្រោមរូបភាព រិះគន់ដើម្បីស្ថាបនា។គេអាចរិះគន់គ្រប់យ៉ាងមិនថា មុខមាត់រូបរាងខាងក្រៅរបស់គេ ការតុបតែង ខ្លួនការងារ ឬរសនិយមរបស់គេឡើយ។ តាមពិតវាក៏ជាការ Bully ម្យ៉ាង អ្នកដែលទទួលពាក្យទាំង អស់នេះញឹកញាប់នឹងមានអារម្មណ៍បាត់ទំនុកចិត្តធ្វើឲ្យបាក់ស្បាតបាន ព្រោះជាការរំលឹកពីចំណុច ខ្សោយរបស់គេដដែលៗពេក។

៣.មិនចេះសុំទោស បើទោះបីជាខ្លួនធ្វើខុសក៏ដោយ

មនុស្សប្រភេទនេះមិនដែលគិតទទួលកំហុសសុំទោសនរណាទេហើយក៏មិនចេះទទួលស្គាល់ កំហុសដែរបើទោះវាជាកំហុសខ្លួនក៏ដោយ។ គេនឹងមានលេសមានហេតុផលទាញឲ្យខ្លួនឯង ត្រូវរហូតហើយអ្នកជុំវិញខ្លួននឹងត្រូវរងជំនួសគេជារឿយៗ។ គេជាមនុស្សដែលតែងតែមានអារម្មណ៍ មិនសុវត្ថិភាពហើយតែងខ្លាចបាត់បង់ការចាប់អារម្មណ៍ ខ្លាចគេបន្ទោស ខ្លាចគេលែងស្រឡាញ់ ឬខ្លាចគេមើលមកខ្លួនឯងអន់ហេតុនេះហើយទោះវៃឲ្យស្លាប់ក៏មិនព្រមទទួលថាខ្លួនខុសដែរ។

៤.មិនចេះគិតពីអារម្មណ៍អ្នកដទៃ 

មិនដែលចេះខ្វល់ពីមនុស្សជុំវិញខ្លួនដែលរស់នៅឬធ្វើការជាមួយគ្នាថាគេត្រូវការអីចង់ធ្វើអ្វីនោះទេ។មនុស្សនេះខ្វល់តែពីអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ។ប្រសិនបើគេមានរឿងអីមួម៉ៅមកពីចម្ងាយគេនឹង

បញ្ចេញអារម្មណ៍នោះតាមពាក្យសម្តីឬកាយវិការដោយមិនបានគិតអ្វីនោះទេ ហើយជារឿយៗតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនធុញទ្រាន់ទើសទាល់ ហើយតែងតែមានលេស

ដាក់ខ្លួនថាដោយសារអារម្មណ៍មិនល្អ ការងារច្រើន មានបញ្ហានេះនោះរហូត តាមដែលការពិតវាជាបញ្ហា ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។ 

សរុបរួមមកវិញនេះគ្រាន់តែជាចំណុចគោលៗមួយចំនួនដែលអ្នកត្រូវដឹងពីមនុស្សដែលមានToxic ជាប្រចាំថ្ងៃ។ប្រាកដណាស់ថា មនុស្សគ្រប់ៗគ្នាតែងតែមានទុក្ខព្រួយ និងរឿងសោកសៅនៅពេលដែល ខ្លួនបានជួបប្រទះនូវហេតុការណ៍អាក្រក់ក្នុងជីវិត។

តែយ៉ាងណាមិញវាក៏មិនមែនជាមូលហេតុដែលអ្នក គួរតែមានទុក្ខព្រួយជាប្រចាំថ្ងៃនោះឡើយ។ការដែលអ្នកមិនចេះគ្រប់គ្រងស្មារីត និងសតិកំឡុងពេល ដែលអ្នកមានទុក្ខព្រួយក្នុងចិត្តវានឹងធ្វើឲ្យអ្នកកាន់តែថយចុះនូវថាមពលទាំងក្នុង និងក្រៅសុខភាព របស់អ្នកទៅវិញនោះទេ។ដូច្នេះប្រសិនបើអ្នកគិតថា អ្នកកំពុងតែមានសញ្ញា Toxic រំខានគេឯង ដូចខាងលើ អ្នកត្រូវគួរតែចេះនូវវិធីសាស្រ្តគ្រប់គ្រងនិងកាត់បន្ថយវាចេញពីរូបរាងរបស់អ្នក៕