ការរាប់អាននរណាម្នាក់ជាមិត្តមិនពិបាកទេ ជាពិសេសមិត្តទូទៅបែបធម្មតាៗមិនមានអ្វីជាសំគាល់នោះទេ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានកល្យាណមិត្តហើយឬនៅ? ចង់បានមិត្តម្នាក់ដែរល្អចាំលើកទឺកចិត្ត ហើយជាមិត្តដែរស្មោះត្រង់ជាមួយយើងគ្រប់ពេលគឺមិនងាយរកបាននោះទេ។ ប៉ុន្តែប្រសិនបើពេលនេះអ្នកមានមិត្តទាំង៥ប្រភេទនេះ ហើយចូរខំថែរក្សាឱ្យបានល្អ៖

១.នៅក្បែរអ្នកពេលអ្នកបរាជ័យ

ចង់ដឹងថាមនុស្សនៅជុំវិញខ្លួនគេស្មោះត្រង់ជាមួយអ្នកឬអត់ អ្នកនឹងបានដឹងក្រោយពេលដែរអ្នកបរាជ័យរឿងអ្វីមួយ ហើយក្លាយទៅជាមនុស្សដែរគ្មានអ្នកណាត្រូវការ។ មិត្តល្អបើយើងស្ថិតនៅក្នុងកាលៈទេសៈបែបនេះគេប្រាកដជាមនុស្សដំបូងដែរមករកអ្នកចាំលើកទឹកចិត្ត ផ្ដល់ជាដំណោះស្រាយជួយជាយោបល់ផ្សេងៗ ជាមនុស្សម្នាក់ដែរតែងតែបង្ហាញខ្លួនស្របពេលដែរគ្មាននណាម្នាក់ក្បែរយើង។ នៅពេលអ្នកជោគជ័យគេក៏នៅតែចាំសរសើរនឹងជាកម្លាំងចិត្តជំរុញឱ្យយើងប្រឹងប្រែងបន្តរដូចគ្នា។

២.មិនច្រណែនអ្នកនៅពេលដែរអ្នកជោគជ័យ

បើសិនជាយើងសម្រេចបានជោគជ័យរឿងអ្វីមួយគេក៏សប្បាយជាមួយនឹងភាពជោគជ័យរបស់យើងដូចគ្នា ថែមទាំងមកសរសើគាំទ្រទៀតផង។ មិនមែនជាប្រភេទមិត្តដែរចាំតែទាញយើងទំលាក់នៅពេលដែរយើងបានល្អនោះទេ ឬក៏ចាំពេបជ្រាយជាដើម។

៣.ជួយកែរាល់កំហុសរបស់អ្នក

នៅពេលដែរយើងបានធ្វើកំហុសអ្វីមួយទោះកំហុសនោះជាចេតនាក្ដី អចេតនាក្ដីយើងប្រាកដណាស់ថាមិនចង់បានពាក្យស្ដីបន្ទោសបន្ថែមទេ អ្វីដែរយើងចង់បានគឺពាក្យលួងលោម លើកទឹកចិត្ត។ ហើយតម្រូវការរបស់យើងនឹងត្រូវបានបំពេញឱ្យពីមិត្តដល់ល្អម្នាក់ នៅពេលដែរយើងធ្វើខុសគេប្រាកដជាប្រាប់ឱ្យយើងកែ និយាយត្រង់ៗនៅនឹងមុខ មិនមែនយើងខុសហើយគេទៅប្រាប់អ្នកដទៃពីកំហុសរបស់យើងទេ។

៤.ចេះខ្វល់ខ្វាយពីអារម្មណ៍អ្នកនិងយល់ពីអ្នក

ជាមិត្តម្នាក់ដែរគ្រាន់តែឃើញយើងមុខស្រពោន មិនសប្បាយចិត្ត ខ្វល់ខ្វាយជាមួយយើងហើយគេបានសួរនាំបញ្ហាដែរធ្វើឱ្យយើងមិនសប្បាយចិត្ត សួររកហេតុផល់ទាំងអស់ នឹងចាំផ្ដល់ជាដំណោះស្រាយត្រឡប់មកយើងវិញ​ ឬក៏ជូនអ្នកទៅកន្លែងបន្ធូរអារម្មណ៍ឱ្យបានធូរស្រាលឡើង ជាមនុស្សម្នាក់ដែររាប់អានអ្នកមិនគិតមានក្រល្អ អាក្រក់អ្វីឡើយ។ បើទោះបីជាអ្នកគ្មានមធ្យោបាយធ្វើដំណើរក៏គេមកទទួលអ្នកបានដែរ។

៥.គោរពនិងឱ្យតម្លៃអ្នក

ថ្វីត្បិតតែមិត្តដែរជិតដិតនិងគ្នាភាគច្រើនចូលចិត្តនិយាយភាសាបែបអ្នកស្និតស្នាលក៏ដោយ ក៏ប៉ុន្តែភាសាទាំងនោះគឺជាភាសាដែរយើងអាចយកមកនិយាយគ្នានៅចំពោះមុខមនុស្សដែរស្គាល់គ្នាច្បាស់៣-៤នាក់ប៉ុណ្ណោះ ​មិនមែននៅមុខមនុស្សប្លែកមុខក៏និយាយបែបនោះដដែលទេ នេះគេហៅថាបំបាក់មុខហើយនិងមិនផ្ដល់តម្លៃ។

ការរាប់អានគ្នា សំដែងនៅការគោរពគ្នាទៅវិញទៅមក ទាំងសងខាងមិនចង់កេងចំណេញគ្នានោះទេ ទើបគេហៅថាមិត្តល្អ។ ប៉ុន្តែនៅក្នុងជីវិតយើងជួបផ្ទាល់ យ៉ាងហោចណាស់ក៏មានមួយចំនួនតូចដែររាប់អានមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនឱ្យតម្លៃពាក្យថាមិត្តភាពរបស់យើងឡើយ។ ដូច្នេះប្រសិនបើអ្នកជួបមិត្តដែរល្អហើយចូរខំថែរក្សាចំណងមិត្តភាពរបស់អ្នកឱ្យបានល្អ ហើយត្រូវចងចាំថា «ចង់ឱ្យគេស្មោះត្រង់ជាមួយយើង លុះត្រាតែយើងស្មោះត្រង់ជាមួយគេសិន»៕