សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស


ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា នៅក្នុងទីក្រុងមានរបស់របរជាច្រើន ណាស់ដែលបានដាក់លក់ក្នុងតម្លៃខ្ពស់ជាងទីជនបទ។ ហើយនេះក៏ជាបញ្ហាចោទសម្រាប់ សិស្សានុសិស្សជាច្រើនដែលទើបតែសម្រេចចិត្តមកបន្តការសិក្សានៅឯទីក្រុង។ ហេតុដូច្នេះ តើមានកត្តាអ្វីខ្លះដែលអាចឲ្យអ្នកមានភាពងាយស្រួលក្នុងការរក្សាទម្លាប់ចាយវាយឲ្យបានល្អ?

១.ការចាប់ផ្ដើមរៀបចំថវិកាជាប្រចាំខែ​ 

នៅក្នុងការចំណាយជាប្រចាំខែ អ្នកត្រូវតែមានការកត់ចំណាំចំនួនទឹកប្រាក់ដែលត្រូវបានចំណាយ ជាប្រចាំខែដូចជាទៅលើ ថ្លៃផ្ទះ ទឹក ភ្លើង និងម្ហូបអាហារជាដើម។ អ្នកត្រូវតែប្រាកដថា ក្នុងការចាយវាយ គឺស្ថិតនៅក្នុងខ្ទង់ដែលបានកំណត់​ និង ត្រូវចែកឱ្យបានដាច់រវាងប្រាក់ដែលត្រូវចំណាយជាប្រចាំ​​​​ខែ នឹងប្រាក់ដែលត្រូវចំណាយជាប្រចាំថ្ងៃជៀសវាងខ្វះមុខខ្វះក្រោយ។ ការរៀបចំទិន្នន័យឱ្យមានភាពច្បាស់លាស់បែបនេះវាគឺជាទំនួញខុសត្រូវនៃការគ្រប់គ្រងហិរញ្ញវត្ថុ។

២.ប្តូរពីការចាយវាយខ្ជះខ្ជាយទៅជាការសន្សំប្រាក់

តម្រូវការប្រចាំថ្ងៃ តែងតែត្រូវការមិនចេះគ្រប់គ្រាន់ខ្វះមុខខ្វះក្រោយ ពិសេសនិស្សិតដែលត្រូវការថវិកា ក្នុងការទិញសម្ភារៈសិក្សារៀនសូត្រ។ ក៏ប៉ុន្តែមិនមែនបានន័យថា​ ស្រឡាញ់អ្វី ចង់បានអ្វី ហ៊ានចំណាយទៅលើរបស់ថ្លៃៗរបស់ប្រេនៗ និងចង់ទិញនោះដែល។​ ការចំណាយទៅលើអ្វីមិនសូវសំខាន់​ ឬមិនចាំបាច់គួរជៀសវាងដើម្បីជួយសន្សំសំចៃ។ រាល់ការផ្លាស់ប្ដូរពីការចំណាយទៅជាចំណូលសន្សំវិញជាការល្អ ដើម្បីបង្ការក្នុងពេលចាំបាច់។ ម៉្យាងវិញទៀតអ្នកគួរតែស្នាក់នៅជាមួយមិត្តភិក្តដែល អ្នកគិតថាទុកចិត្តក្នុងការជួយចែក រំលែកគ្នាទៅវិញទៅមក ដូ​ចជាបង់ថ្លៃផ្ទះ ម្ហូបអាហារ រឺសម្ភារៈរបស់ប្រើប្រាស់ផ្សេងៗជាដើម។

៣.ចម្អិនអាហារនៅផ្ទះ

ការចម្អិនអាហារនៅផ្ទះ គឺពិតជាសន្សំសំចៃមួយផ្នែក​ ដែលសម្រាប់ការសន្សំប្រាក់របស់អ្នកពិសេសអ្នកទាំងអស់គ្នានឹងអាច ជឿជាក់បានទៅលើស្នាដៃខ្លួនឯង ទាំងអនាម័យ និងតម្លៃ។ហើយថែមទាំងជួយកាត់នៃការចំណាយប្រចាំថ្ងៃផងដែរ។ ការធ្វើបែបនេះ វាជាទម្លាប់យ៉ាង ល្អ ដើម្បីរក្សាសុខភាពនិងរាងកាយ​ ដោយសារតែម្ហូបអាហារនៅខាងក្រៅ ក៏មានតម្លៃថ្លៃគួរសម បើប្រៀបធៀបជាមួយបន្លែសាច់ទិញយកមកធ្វើខ្លួនឯង​ ហើយសំខាន់ផ្តោតទៅលើអនាម័យក្នុងការបរិភោគ។

៤.ការស្វែងរកការងារក្រៅម៉ោងបន្ថែម

នាពេលបច្ចុប្បន្ននិស្សិត ដែលគាត់កំពុងតែធ្វើសិក្សាបណ្តើរធ្វើការបណ្តើរ គឺភាគច្រើនពួកគាត់ខិតខំធ្វើការណាស់ គឺបានន័យថាគាត់អាចរកប្រាក់បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើអ្នកផ្ទះទាំងស្រុងថែមទាំងអាចមានប្រាក់សន្សំជារបស់ខ្លួនឯងទៀត។ ទន្ទឹមនឹងនេះដែល វាជាឪកាសល្អ​ ក្នុងការទទួលបានបទពិសោធន៍ល្អៗពីការងារភាពជឿជាក់ ភាពក្លាហាន មុនពេលអ្នកបញ្ចប់ពីការសិក្សា ដោយសារតែមានគោលដៅមួយច្បាស់លាស់ជាប់នឹងខ្លួន។

៥.ការកាត់បន្ថយការដើរលេង

គ្រប់គ្នាអាចដើរលេងលំហែកាយបានគ្រប់ពេលរាល់ពេលទំនេរពីការងារ និងការសិក្សា ​ ប៉ុន្តែក៏ត្រូវមើលកាលៈទេសៈដែល ខណៈពេលដែលដើរលេងដាច់យប់រឺដើរលេងញឹកញាប់ ក៏អាចក្លាយទៅជាមានទម្លាប់អាក្រក់ ប្រសិនបើមានទម្លាប់បែបនេះត្រូវកាត់បន្ថយខ្លះដោយសារតែអ្នកស្ថិតនៅ ក្រោមការផ្គត់ផ្គង់ និងបន្ទុកគ្រួសារ​ នៅឡើយ។ ព្រោះរាល់ចេញក្រៅម្តងៗគឺច្បាស់ណាស់ អ្នកប្រាកដជានឹងត្រូវចំណាយប្រាក់ជាក់ជាមិនខានដូនេះត្រូវតែគិតឱ្យបានវែងឆ្ងាយ មុននឹងធ្វើអ្វីមួយ។

ទម្លាប់ទាំងនេះច្បាស់ណាស់នឹងបានលទ្ធផលល្អ ប្រសិនបើអ្នកប្រកាន់ភ្ជាប់នឹងខ្លួនរបស់អ្នក ហើយវាក៏បានបង្រៀនអ្នកឲ្យចេះថ្លឹងថ្លែង គត់គូរចេះសន្សំសំចៃ​ ទាំងមាសប្រាក់ទាំងពេលវេលា ចូលអ្នកអនុវត្តបែបនេះ អ្នកនឹងដឹងកាន់តែច្បាស់ពីគុណតម្លៃនៃការខំប្រឹងរបស់អ្នក។