អ្នកកំពុងនៅលើផ្លូវទៅសម្រេចគោលដៅរបស់អ្នក ប៉ុន្តែភ្លាមៗនោះ មានសត្វឆ្កែចាប់ផ្តើមព្រុសហើយ ព្រុសទៀត។ សំឡេងនេះ វាជាការរំខានដំណើររបស់អ្នក ប៉ុន្តែត្រូវចាំថា ធម្មជាតិរបស់សត្វឆ្កែ គឺវាព្រុស។ ជាអ្វីដែលពួកវាអាចធ្វើបាន។
អ្នកមិនអាចគ្រប់គ្រងធម្មជាតិរបស់វាមិនឲ្យព្រុសបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងលើការឆ្លើយតបរបស់អ្នក ចំពោះការព្រុសនោះ ដោយការមិនអើពើ ហើយផ្តោតលើការធ្វើដំណើររបស់អ្នកជាធំ ហើយបន្តដំណើរឆ្ពោះទៅមុខទៀត។
កុំឲ្យសំឡេងព្រុសនេះ នាំអ្នកឲ្យខកខានឬដើរចេញពីគោលដៅដែលអ្នកត្រូវទៅ ព្រោះជីវិតគឺខ្លីណាស់ បើគ្រប់ដំណើរអ្នកត្រូវថយដោយសារ សំឡេងរំខានទាំងនោះ អ្នកមិនងាយដើរដល់គោលដៅនោះទេ។
រក្សាភាពស្មោះត្រង់ចំពោះគោលបំណងរបស់អ្នក ផ្ដោតភ្នែករបស់អ្នកនៅលើតម្លៃដែលត្រូវទទួលបានខាងមុខ ហើយរក្សាការផ្តោតអារម្មណ៍ ផ្ដោតសកម្មភាព ចាប់យកបញ្ហាប្រឈម បន្តជំរុញ ហើយថ្ងៃណាមួយអ្នកនឹងមើលទៅក្រោយ ហើយដឹងថាឆ្កែព្រុសទាំងនោះ គ្រាន់តែជាសំឡេងរំខាននៅលើផ្លូវឆ្ពោះទៅកាន់ភាពអស្ចារ្យរបស់អ្នក៕