សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ផែន​ការ​អភិវឌ្ឍ​ខ្លួន​ជា​ផែន​ទី​ស្នូល​មួយ​​សម្រាប់​មនុស្ស​ជា​ច្រើន​​​ពង្រឹង​សមត្ថភាព ​​​​ដើរ​ខិត​ទៅ​រក​គោល​ដៅ​។ហើយ​គំរូ​ផែន​ការ​មួយ​ចំនួន​ត្រូវ​បាន​​​​អ្ន​ក​​មាន​បទ​ពិសោធ​​​មុន​ៗ​ បានចែក​រំលែក​ជា​ឧទាហរណ៍​ដូច​​ខាង​ក្រោម ហើយ​យើង​អាច​យក​វា​ទៅ​ពិចារណា​សម្រាប់​បញ្ចូល​ជា​ផែន​ការ​ក្នុង​ឆ្នាំ​ថ្មី ដែល​នឹង​ខិត​ជិត​មក​ដល់​ខាង​មុខ​នេះ​។

.​ដាក់​ចេញ​គុណ​តម្លៃ​របស់​អ្ន​ក

គុណតម្លៃ​របស់​មនុស្ស​​ក៏​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ៗឱ្យ​និយម​ន័យ​រៀង​ៗ​ខ្លួន​ផង​ដែរ។ ជា​ឧទហរណ៍ អ្នក​​ឱ្យ​តម្លៃ​លើ​អ្វី​ដែល​អ្នក​ស្រលាញ់ដូច​ជា ​គ្រួសារ​រីក​រាយ ​ស្នេហា​ ការ​សិក្សា​ស្រាវជ្រាវ ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេសការងារ ការ​រក​ស៊ី -ល-។នៅ​ពេល​ អ្នក​កំណត់​ដឹង​នូវ​អ្វី​ដែល​អ្នក​ឱ្យ​តម្លៃនោះ​វា​​នឹង​ក្លាយ​ជា​អាទិភាពសម្រាប់​អ្នក​ប្រើ​ពេល​វេលានិង​កំលាំង​កាយ​ចិត្តសម្រាប់​​ផ្តោត​លើ​​អាទិភាព​ចាំ​បាច់​ទាំង​នោះ។

***ផែន​ការ​សកម្មភាព

  • បង្កើត​ នូវ​កំណត់​ត្រា​គោល​ដៅ​ផ្ទាល់​ខ្លួន​៖ កត់​ត្រា​នូវ​អ្វី​​ដែល​ អ្នក​ឱ្យ​តម្លៃ​សំខាន់ និង​ព្រាង​ពី​វិធី​​​​ធ្វើ​​កិច្ច​ការ​នោះ​​ឱ្យ​សម្រេច​សម្រាប់​ឆ្នាំ​ថ្មី​។

  • មាន​កំណត់​ហេតុ​សំខាន់​ៗ៖ កត់​ត្រា​រឿង​រ៉ាវ​ជា​បទ​ពិសោធ​សំខាន់​ៗ ជួយ​រំលឹក​អ្នក​អំពី​មេរៀន​ដែល​ធ្លាប់​បាន​ជួប និង​​ត្រៀម​ខ្លួន​សម្រាប់​ជួប​បទ​ពិសោធ​ថ្មី​។

.ស្វែង​យល់​អ្វី​ដែល​អ្នក​ចូល​ចិត្ត

អ្វី​ៗ​ដែល​នាំ​មក​នូវ​ភាព​រីក​រាយ​ដល់​អ្នកអ្នក​ចូល​ចិត្ត​ធ្វើ​វា​មិន​ចេះ​ធុញ​ទ្រាន់ ហើយ​ប្រៀប​ដូច​​ជា​វិន័យ​​​​ដែល​ជួយ​​សម្រួច​​​ជំនាញ ឬ​ការងារ​ដែល​អ្នក​ចូល​ចិត្ត​ឱ្យ​បាន​ប្រសើរ​និង​រីក​ចម្រើន​ជា​លំដាប់​។

​​​​​​​​​​​​​​​***ផែន​ការ​សកម្មភាព

  • អនុវត្ត​ដោយ​ភាព​ច្នៃ​ប្រឌិត​៖ បំពេញ​ការងារ​ដែល​អ្នក​ចូល​ចិត្ត​ជា​រឿង​ល្អ​មួយ បន្ថែម​ពី​នោះ​​អ្នក​រក​វិធី​ច្នៃ​ប្រឌិត​​ចំណូល​ចិត្ត​ទាំង​នោះ​ឱ្យ​វិវឌ្ឍ​​បន្ថែម ឧទាហរណ៍​អ្នក​ចូល​ចិត្ត​រចនា​ (Design) រូបភាព អ្នក​ក៏​អាច​ច្នៃ​ជំនាញ​នោះ ទៅ​ជា​កម្សាន្ត​ផង និង​​​ជា​ការ​រក​ចំណូល​បន្ថែម​ផង​បាន​ដែរ។​

  • សាក​ល្បង​អ្វី​ថ្មី​៖ អ្នក​ក៏​អាច​រក​ឃើញ​អ្វី​ថ្មី ដែល​អ្នក​នឹង​ចូល​ចិត្ត​ផង​ដែរ ក្រោយ​ពេល​សាក​ល្បង​រៀន​អ្វី​ថ្មី។ ១​សប្តាហ៍​ ម្តង​អ្នក​អាច​ស្វែង​យល់​ពី​មេរៀន​អ្វី​មួយ​ថ្មី នឹង​ពង្រីក​គំនិត​​ថ្មី​ៗ​ដល់​អ្នក ហើយ​ថែម​ទាំង​ជួយ​សមត្ថភាព​អ្នក​ឱ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ​​ទៀត​ផង​។

​​.ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​

ជា​រឿង​សំខាន់​មួយ​ដែល​អ្នក​គួរ​ដឹង​​​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​(ចំណុច​ខ្លាំង​) និង​អ្វី​ដែល​អ្នក​ត្រូវ​ព្យាយាម​​ខ្លាំងទើប​សម្រេច​ផល​ (ចំណុច​ខ្សោយ​)។ អ្នក​អាច​សម្គាល់​ឃើញ​ចំណុច​ពីរ​នេះនៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផ្ទាល់ដូច​ជា​ជំនាញ​​​​ផ្សព្វ​ផ្សាយ​ទី​ផ្សារ សរសេរ​ប្រលោម​លោក គូរ​គំនូរ លក់​​ផលិត​ផល...​។ ដឹង​នូវ​ភាព​ខ្លាំង អ្នក​អាច​ប្រើ​ប្រាស់​វា​ជា​ទំនុក​ចិត្ត​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​​អាច​ចំណាយ​ពេល ​​សម្រួច​ភាព​ខ្លាំង​នោះ​ដោយ​មិន​ខាត​ពេល​វេលា​។

***ផែន​ការ​សកម្មភាព

  • ព្យាយាម​​ស្វែង​យល់​បន្ថែម​ពី​ចំណុច​ខ្វះ​ខាត​អ្នក ដោយ​គ្មាន​អ្វី​ក្រៅ​ពី​​ការ​ប្រឹង​ប្រែង​​​អស់​ពី​សមត្ថភាព​ដើម្បី​កែ​លម្អ​ភាព​ខ្សោយ​ទាំង​នោះ ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន​ស្រប​ និង​កាលៈទេសៈ។ ម្យ៉ាង​ទៀត​ អ្នក​ក៏​​មិន​ត្រូវ​ភ្លេច​ ផ្តោត​លើ​ភាព​ខ្លាំង​អ្នក​ដែរ ព្រោះ​ថា​​​វា​ជា​តម្លៃ​ប្រចាំ​ខ្លួន​ និង​ជា​ទ្រព្យ​សំខាន់​ជាប់​ខ្លួន​រហូត។

.មាន​សុខភាព​​ល្អ ​មាន​ឱកាស​​​រីក​ចម្រើន​បន្ត​ទៅ​មុខ

​ពិត​ប្រាកដ​ណាស់សុខភាព​ល្អ ចាត់​ទុក​ថាការ​រួម​ចំណែក​​ឱ្យ​អ្នក​បន្ត​អភិវឌ្ឍ​ខ្លួនឈាន​ទៅ​សម្រេច​​គោល​ដៅនិង​ជោគ​វាសនា​ថ្មី​ៗ។ បើ​អ្នក​ឈឺ​ក៏​ជា​ឧបសគ្គ​​​រាំង​ស្ទះ​សម្រាប់​បន្ត​ទៅ​កិច្ច​ការ​ទាំង​នោះ​ផង​ដែរ ដូច​នេះ​​ការ​រក្សា​សុខភាព​បាន​​ល្អ​ប្រៀប​ដូច​ជា​ការ​រួម​ចំណែក​សម្រាប់​ទៅ​ដល់​​គោល​ដៅ​របស់​អ្នក ប្រៀប​ដូច​ជា​លំនឹង​​​សម្រាប់​​​រក្សា​កិច្ច​ការ​អ្នក​មិន​ឱ្យ​ដួល​ឬ​បរាជ័យ​។

***ផែន​ការ​សកម្មភាព

  • រៀប​ចំ​តារាង​វេលា​ ដែល​​មាន​លំនឹង​៖ សម្តៅ​លើ​​ការ​ប្រើ​ពេល​សម​ស្រប រវាង​ការងារ និង​​ពេល​សម្រាប់​​សុខភាព​អ្នក។ អ្នក​អាច​គូស​ចេញ​នៅ​ពេល​វេលា​សំខាន់​ៗ ការ​កិច្ច​ការងារ និង​វេលា​ដែល​អ្នក​ត្រូវ​ផ្តល់​ឱ្យ​ខ្លួន​ឯង សម្រាប់​ការ​សម្រាក លំហែ លំហាត់​ប្រាណ និង​ការ​ញ៉ាំ​អាហារ​ទៀង​ទាត់​។ បង្កើត​ទម្លាប់​​ច្បាស់​លាស់ ទាំង​នេះ​ជួយ​ឱ្យ​ពេល​សម្រាប់​​​​ការងារ និង​សុខភាព មាន​តុល្យភាព​។ ដោយ​ឡែក ដោយ​ផ្អែក​ទៅ​តាម​ការ​សិក្សា​​​​ជា​ច្រើន​បង្ហាញ​ថា ការ​ធ្វើ​លំហាត់​ប្រាណ​មួយ​ដែល​អ្នក​ចូល​ចិត្ត នឹង​ជួយ​ទាំង​​ផ្នែក​ផ្លូវ​កាយ និង​អារម្មណ៍​បាន​ប្រសើរ ដែល​ជួយ​ជម្រុញ​ដល់​ផលិត​ភាព​ការងារ​អ្នក​ ដូច​នេះ ការ​​លៃ​លក​ពេល​វេលា សម្រាប់​ជ្រើស​យក​​លំហាត់​ប្រាណ​ណា​មួយ​សម​ស្រប​នឹង​អ្នក ក៏​អាច​​ចាត់ចូល​ជា​​​ផែន​ការ​​សម្រាប់​ឆ្នាំ​ថ្មី​អ្នក​ផង​ដែរ៕  

Image