ត្រប់សម្បូរទៅដោយវីតាមីនចម្រុះ ជាតិរ៉ែ តែការបរិភោគច្រើនហួសកំណត់ នឹងបង្កបញ្ហា ដល់សុខភាពទៅវិញ។

ត្រប់គឺជាបន្លែដែលសម្បូរទៅដោយវីតាមីនចម្រុះ ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃនិងសារធាតុជាច្រើនទៀត ដែលល្អសម្រាប់សុខភាព និងជាពិសេសសម្រស់ តែការបរិភោគច្រើនហួសកំណត់ នឹងបង្កបញ្ហា ដល់សុខភាពទៅវិញ។ ខាងក្រោមនេះ ជាផលប៉ះពាល់របស់វា៖

១. អាចអាឡែហ្ស៊ី ដូចជា ហើមកចង់ក្អួត រមាស់ និងឡើងកន្ទួលរមាស់។

២.សារធាតុអាស៊ីតហ្វលិក ប៉ូតាស្យូម និងជាតិសរសៃខ្ពស់ ដែលមានក្នុងផ្លែត្រប់ ធ្វើឲ្យអ្នកនឹងមានអារម្មណ៍ចង់ក្អួតនិង អាចក្អួតនៅពេលបរិភោគច្រើន។

៣.អាចបង្កឱ្យកើតជម្ងឺ គ្រួសតម្រងនោម។

៤. មិនអាចពិនិត្យឃើញការដុះដុំសាច់។

៥.បង្កឲ្យថប់អារម្មណ៍ និងប៉ះពាក់ដល់ជម្ងឺ បាក់ទឹកចិត្ត ជាដើម៕