១. បទចម្រៀងដែលមានចំណងជើងថា “Let It Go” ត្រូវបាននិពន្ធដោយលោក Kristen Anderson-Lopez ហើយបទចម្រៀងនេះ ត្រូវបាននិពន្ធឡើងក្នុងខ្សែភាពយន្តតុក្កតា FROZEN 1 នឹងទទួលបានភាពជោគជ័យជាខ្លាំង។ ជាមួយគ្នានេះដែរអត្ថន័យក្នុង បទច្រៀងខាងលើត្រូវបានលើកទឹកចិត្តរបស់អ្នកស្តាប់ ឲ្យព្យាយាមដោះលែងខ្លួនឯងពីការគិត និងលើកលែងទោសឲ្យខ្លួនឯងក្នុងពេលអតីតកាលកន្លងមក ដែលខ្លួនធ្លាប់ប្រព្រឹត្តិខុសទៅកាន់នរណាម្នាក់ ឬស្ថានការណ៍ណាមួយផងដែរ។
២. បទចម្រៀងដែលមានចំណងជើងថា “The Heart Wants What It Wants” ត្រូវបាន និពន្ធដោយកញ្ញា Selena Gomez ហើយបទចម្រៀងនេះសាកសមស្តាប់បំផុតនៅពេល ដែលមានអារម្មណ៍មិនសប្បាយចិត្ត ឬកំពុងតែកើតទុក្ខជាមួយសេចក្តីស្នេហាដែលមិនសម តាមបំណងប្រាថ្នារបស់ខ្លួន។
៣. បទចម្រៀងដែលមានចំណងជើងថា “Time After Time”ត្រូវបាននិពន្ធដោយលោកស្រី Cyndi Lauper ដែលបទចម្រៀងនេះបានរៀបរាប់ពីរឿងរ៉ាវការព្រួយបារម្ភរបស់នារីម្នាក់ ចំពោះការបែកបាក់ពីដៃគូស្នេហារបស់ខ្លួនក្នុងពេលអនាគត។
៤. បទចម្រៀងដែលមានចំណងជើងថា “Let Her Go” ដែលជាបទចម្រៀងមនោសញ្ជោតនាក្នុងការអនុញ្ញត្តឲ្យនារីម្នាក់ដែលខ្លួនស្រឡាញ់ចាកចេញពីជីវិតរបស់ខ្លួន នៅពេលដែលនាងសម្រេចចិត្តបែកពីអ្នក។
៥. បទចម្រៀងដែលមានចំណងជើងថា “Someone Like You”ដែលត្រូវបាននិពន្ធដោយ លោកស្រី Adele បានរៀបរាប់ពីអារម្មណ៍នៃមនុស្សភាគច្រើនគឺសុទ្ធសឹងតែជាជម្រើសទីពីរជានិច្ច។ ហើយមិនថាអ្នកជាមនុស្សស្រី ឬប្រុសនោះទេ អ្នកតែងតែមិនមែនជាចំណុច ដំបូងដែលល្អក្នុងការសម្រេចចិត្តនៃសេចក្តីស្នេហា។
៦. បទចម្រៀងដែលមានចំណងជើងថា “Stay” ដែលត្រូវបាននិពន្ធដោយកញ្ញា Rihanna បានរៀបរាប់ពីមូលហេតុមួយចំនួនដែលធ្វើឲ្យមនុស្សមួយចំនួនសម្រេចចិត្តមិនចាកចេញទៅណាឡើយក្រៅតែពីចង់រស់ក្បែរមនុស្សដែលខ្លួនស្រឡាញ់។
៧. បទចម្រៀងដែលមានចំណងជើងថា “You are my sunshine” ដែលត្រូវបាននិពន្ធដោយលោក Johnny Cash បានរៀបរាប់ពីក្តីសង្ឃឹម ការផ្តល់កម្លាំងចិត្តជូនទៅកាន់មនុស្ស គ្រប់ៗគ្នាដែលកំពុងតែជួបវិបត្តិ។
៨. បទចម្រៀងដែលមានចំណងជើងថា “You are the reason” ដែលត្រូវបាននិពន្ធ ដោយលោក Calum Scottបានរៀបរាប់ពីមូលហេតុជាច្រើនដែលធ្វើឲ្យបុរសម្នាក់ព្យាយាមខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដើម្បីអាចមានសមត្ថភាពទទួលបានមនុស្សស្រី ដែលខ្លួនស្រឡាញ់៕