ភ្នំពេញ៖ នំបញ្ចុក គឺជាអាហារប្រពៃណីខ្មែរមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តធ្វើទទួលទាននៅក្នុងក្រុមគ្រួសារ ក៏ដូចជានៅពេលមានកម្មវិធីជប់លៀង និងពិធីបុណ្យផ្សែងៗ។ ប្រហែលជាមានបងប្អូនមួយចំនួនធំក៏បានដឹងរួចមកហើយថា នំញ្ចុកខ្មែរយើងគឺត្រូវបានចំម្អិនឡើងទៅតាមតំបន់នីមួយៗ និងមានរស់ជាតិខុសៗគ្នា។
ជាកូនអ្នកស្រុកមោងឬស្សី ខេត្តបាត់ដំបង អ្នកស្រី នាង ស៊ីថាន បាននំាយកនំបញ្ចុកបាត់ដំបង ឬក៏អ្នកខ្លះស្គាល់ថាជានំបញ្ចុកទឹកផ្អែម ឬក៏នំបញ្ចុកទឹកអំព្រឹកដែលជានិមិត្តសញ្ញារបស់ខេត្តបាត់ដំបង មកឱ្យបងប្អូនដែលរស់នៅទីក្រុងភ្នំពេញបានស្គាល់និងបានភ្លក់រស់ជាតិ។ អ្នកស្រីបានប្រាប់ពីដើមកំណើតក្នុងការបើកហាងនំបញ្ចុកបាត់ដំបង នាង ស៊ីថាន ថាពីដំបូងឡើយដោយសារមានការជម្រុញលើកទឹកចិត្តពីមិត្តភត្តិ និងមនុស្សជុំវិញខ្លួនជាពិសេសក្រុមគ្រួសារ ដោយអ្នកស្រីទទួលបានការសសើរមិនដាច់ពីមាត់ ពីការចម្អិនទឹកសម្លរនំបញ្ចុកដោយមិនប្រើប៊ីចេងប្រកបដោយរស់ជាតិយ៉ាងឈ្ងុយឆ្ងាញ់។
អ្នកស្រីបានរៀបរាប់ប្រាប់បន្ថែមទៀតថា អ្នកស្រីមានកម្លាំងចិត្តច្រើនមិនថាបរទេស មិនថាខ្មែរ មិនថាជនជាតិអ្វីនោះទេ នៅពេលដែលពួកបានទៅលេងផ្ទះរបស់អ្នកស្រី និងបានញុំានំញ្ចុកបាត់ដំបងដែលអ្នកស្រីបានចម្អិនទទួលពួកគាត់។ ភ្ញៀវទាំងអស់បានលាន់មាត់គ្រប់គ្នាថាមានរស់ជាតិឆ្ងាញ់និងបានជម្រុញឱ្យអ្នកស្រីបើកហាងលក់ទៀតផង ហើយវាក៏ជាពេលវេលាល្អមួយមកដល់ ចំពេលដែលប្អូនរបស់អ្នកស្រីត្រលប់មកពីប្រទេសថៃវិញរួមទាំងមានក្រុមការងារគ្រប់គ្រាន់ទៀតនោះ ទើបអ្នកស្រីសម្រេចចិត្តបើកហាងមុនដំបូងគេបង្អស់នៅក្នុងផ្សារទួលទំពូងក្នុងឆ្នាំ2018 រហូតមកដល់បច្ចុប្បន្នអ្នកស្រីពង្រីកពីរសាខាបន្ថែមទៀត គឺនៅម្តុំទួលស្វាយព្រៃនិងសាខាមួយទៀតនៅខាងក្រោយ តុលាការក្រុងភ្នំពេញ។
លើសពីនេះទៅទៀតអ្នកស្រីបានពន្យល់បន្ថែមពីលក្ខណៈខុសគ្នា រវាងនំញ្ចុកបាត់ដំបង ខុសពីនំបញ្ចុកនៅតាមបណ្តាលខេត្តនានាថា ដោយសារតែនំបញ្ចុកបាត់ដំបងមានដាក់ទឹកផ្អែម ឬក៏ទឹកអំព្រឹកដែលបានចម្អិនឡើងដោយខ្វិះដូងដើមសុទ្ធ លាយជាមួយនឹងសណ្តែកដី មានប្រើប្រហុកតិចតួចតែប៉ុណ្ណោះ។
អ្នកស្រី នាងស៊ីថាន បាននិយាយថា៖ «នំបញ្ចុកបាត់ដំបង ខុសពីនំបញ្ចុក ខុសដោយសារខាងបាត់ដំបង គាត់មានទឹកអំព្រឹកឬមួយទឹកផ្អែម។ អញ្ជឹងទឹកអំព្រឹក ទឹកផ្អែមហ្នឹង គឺយើងផ្តើមមកប្រើដោយខ្ទិះដូងសុទ្ធហ្នឹងណា! ខ្ទិះដូងដើម ជាមួយសណ្តែកដី ហើយយើងនៅក្នុងហ្នឹងមានប្រើប្រហុក តែប្រើប្រហុកតិចសំខាន់យើងត្រូវលាងប្រហុកហ្នឹងឱ្យស្អាតយកមកធ្វើដើម្បីយើងដាក់ឱ្យកើនរស់ជាតិសម្លរយើងឱ្យឆ្ងាញ់ សំខាន់អាទឹក Sauce ហ្នឹង ទឹកផ្អែមហ្នឹង»។
នៅពេលខាងមុខឆាប់ៗនេះ អ្នកស្រីមានបំណងចង់បើកហាងឱ្យធំជាងនេះ ឬក៏អាចឈានចូលទៅលក់នៅក្នុងផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ ព្រោះដោយសារតែអ្នកស្រី នៅមានមុខម្ហូបជានិមិត្តសញ្ញាខេត្តបាត់ដំបងជាច្រើនមុខទៀតដែលអ្នកស្រីប៉ិនប្រសប់ក្នុងការចម្អិន និងមានបំណងចង់បើកបង្ហាញឱ្យបងប្អូនបានស្គាល់កាន់តែច្រើនថែមទៀត។ អ្នកស្រីបានបញ្ជាក់បន្ថែមថា អ្នកស្រីមានមហិច្ឆតាចង់លក់ម៉ាកយីហោ (Franchise) នំបញ្ចុកបាត់ដំបង នាង ស៊ីថាន បន្តទៅឱ្យអ្នកដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្មដូចទៅនឹងអ្នកស្រីផងដែរ។ អ្នកស្រីបានយល់ឃើញថា ដោយសារតែភាគច្រើនមានបងប្អូននៅក្នុងប្រទេសយើងពួកគាត់មានលុយហើយពួកគាត់ចង់បង្កើតជាមុខរបរផ្ទាល់ខ្លួនមួយ តែមិនដឹងថាត្រូវចាប់ផ្តើមដោយវិធីណា ដូច្នេះពួកគាត់អាចទំនាក់ទំនងមកកាន់អ្នកស្រីផ្ទាល់តែម្តង ហើយអ្នកស្រីអាចលក់ម៉ាកយីហោ (Franchise) និងបង្រៀនឱ្យពួកគាត់ចេះគ្របគ្រង់ហាង ចេះពីការតុបតែងនៅក្នុងហាងឱ្យសាកសមទៅនឹងហាងនំបញ្ចុកអ្វីដែលកាន់តែពិសសេ គឺអ្នកស្រីអាចបង្រៀនពីរូបមន្តទឹកសម្លរនំបញ្ចុកបាត់ដំបង នាងស៊ីថាន នេះតែម្តង ដោយគោលបំណងរបស់អ្នកស្រី គឺចង់ឱ្យនំបញ្ចុករបស់ខ្មែរទទួលបានការគ្រាំទ្រកាន់តែច្រើនជាងមុន។
អ្នកស្រី នាងស៊ីថាន បានលើកឡើងថា៖ «ចង់ក្លាយជាឱ្យធំទៀតណ៎! ចង់បើកជាធំមួយ! ព្រោះអី មានម្ហូបប្រចាំខេត្តច្រើនណាស់!!!ដូចជាសម្លរប្រហើរ ខ្ញុំបង្កើតជាថ្មី គឺប្រើពីនំបញ្ចុកហ្នឹង។ ប្រហុកម្ចូរក្រសំាងផ្សិតចំបើងយើងហ្នឹង ទឹកគ្រឿងបាត់ដំបង ហើយមានម្ហូបច្រើនណាស់។ ខ្ញុំអាចលក់ឈ្មោះឱ្យ ខ្ញុំអាចបង្រៀនឱ្យចេះបើកហាងអាណ្ណឹងនៅលើថាតូច ឬមួយធំ អញ្ជឹងអារឿងឌីស្សាញ ការតុបតែង អាណ្ណឹងស៊ីសងលើភ្ញៀវ ថាគាត់ចង់ទិញទាំងអស់ទាំងការតុបតែង ព្រោះអីខ្ញុំអាចឱ្យសិទ្ធថា អ្នកអាចតុបតែងដោយខ្លួនឯងបានគ្រាន់តែយកមួយផ្នែកនំបញ្ចុកខ្ញុំទៅលក់ក៏បានដែល ព្រោះអីសំខាន់បំផុតគឺនំបញ្ចុកសម្លរខ្មែរហ្នឹងម៉ង គឺសម្លរខ្មែរហ្នឹងម៉ង ខ្ញុំចង់ឱ្យគេដឹងឮស្គាល់ថានំបញ្ចុកសម្លរខ្មែរហ្នឹង គឺសំខាន់បំផុត»។
គួរបញ្ជាក់ថានំបញ្ចុកបាត់ដំបង នាង ស៊ីថា មានបីសាខានៅក្នុងទីក្រុងភ្នំពេញដែលសាខាទីមួយ មាននៅក្នុងផ្សារទួលទំពូង និងចាប់ផ្តើមលក់ពីម៉ោង7ព្រឹក រហូតដល់ម៉ោង 2រសៀល។ ចំណែកឯសាខាទីពីរនៅខាងក្រោយតុលាការក្រុងភ្នំពេញ ចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 12ថ្ងៃត្រង់ និងសាខាទីបីនៅម្តុំទួលស្វាយព្រៃផ្ទះលេខ42D ផ្លូវលេខ205 កែង338 ចាប់ផ្តើមលក់ពីម៉ោង 7ព្រឹក រហូតដល់ម៉ោង 5ល្ងាច ហើយសាខាទីបីនេះក៏មានលក់ម្ហូបអាហារថ្ងៃត្រង់ជាលក្ខណៈជាឈុត ដែលភ្ញៀវអាចកាម៉្មង បានដូចជាសាច់ជ្រូកបំពងទឹកគ្រឿងបាត់ដំបង អាម៉ុក និងមុខម្ហូបជាច្រើនមុខទៀតដែលរៀបចំចេញតាមថ្ងៃ។ លើសពីនេះទៀតនំបញ្ចុកបាត់ដំបង នាង ស៊ីថាន ក៏មានលក់ជាមួយនឹង Food Panda Wing ហើយនិងមានទទួលការកាម្ម៉ងសម្រាប់កម្មវិធីនានា ផងដែរ៕