សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ចំណាយ​ពេល​​នៅ​លើ​អ៊ីនធើណេត​សព្វ​ថ្ងៃ​ គឺ​ដើម្បី​ទំនាក់​ទំនងស្រាវជ្រាវ អាន​ព័ត៌មានឬ​រក​មើល​ទិញ​ទំនិញ​ ដែល​ជា​​បែប​ផែន​​ជីវិត​សម័យ​ថ្មី។​ តែ​នៅ​ក្នុង​​នោះការ​ចំណាយ​ពេល​លើ​អន​ឡាញ​មួយ​ចំនួន​​ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ធ្វើ​ឱ្យ​​យើង​កើត​មាន​ខ្ទង់​​ចំណាយ​​ដោយ​មិន​ដឹង​ខ្លួន ដែល​​សកម្មភាព​ទាំង​នោះ​​ត្រូវ​បាន​​អ្នក​ជំនាញ​លើក​ឡើង​មក​បង្ហាញ​​ដូច​ខាង​ក្រោម​៖

.ចូល​មើល​ទំនិញ​អនឡាញ

អ្នក​ជំនាញ​បាន​លើក​ឡើង​ថានៅ​ពេល​​​យើង​គ្រាន់​តែ​ចុច​​ចូល​មើល​លេង​ៗនូវ​ទំនិញ​​ផ្សេង​ៗ នៅ​តាម​ផេក​អន​ឡាញដោយ​គ្មាន​បំណង​ទិញ តែ​ចុង​ក្រោយ​​ត្រូវ​ចិត្ត​ទិញ​​យក​របស់​ទាំង​នោះ​ក៏​មាន។ សម្រាប់​អ្នក​មាន​ចំណូល​ច្រើនគឺ​ពុំ​មាន​បញ្ហា​អ្វី​ឡើយដូច​នេះ អ្នក​ជំនាញ​បាន​ឡើង​ផ្តោត​ទៅ​លើ​អ្នក​មាន​​ខ្ទង់​ចំណូល​ទាប ដែល​អាច​កើត​ចេញ​ជា​ខ្ទង់​ចំណាយ​កើន​ថែម​ដោយ​មិន​ដឹង​ខ្លួន។ ដើម្បី​ទប់​នឹ​បញ្ហា​នេះ​គេ​អាច​ចូល​ទៅ​កាន់​ ផេកReview ឬ​បណ្តាញ​ផេកណា​មួយ​ដែល​ចែក​រំលែក​គំនិត​ទៅ​លើ​ទំនិញ​ ដែល​ទាក់​ទងនឹង​ក្លាយ​ជា​គំនិត​ខ្លះ ដើម្បី​ឱ្យ​អ្នក​ពិចារណា​មិន​ចំណាយ​លុយ​ច្រើន​ទោរ​ទន់​លើ​ការ​ទិញ​​របស់​វិញ​​ក៏​ថា​បាន។

.អាន​ប្រូម៉ូសិនឬ​ការ​ផ្សាយ​បញ្ចុះ​តម្លៃ​ផ្សេង​ៗ

បើ​ថវិកា​​អ្ន​​ក​មាន​កំណត់​កា​រ​ចំណាយ​ពេល​មើលការ​ផ្សាយ​បញ្ចុះ​តម្លៃឬ​ប្រូម៉ូសិន ក៏​នឹង​អាច​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​ឱ្យ​ទិញ​ផលិតផល​នោះ​។ ដោយ​សារ​តែ ប្រូម៉ូសិន​ច្រើន​បង្ហាញ​ពី​ចំណុច​​ល្អ​ៗ​ពិសេសសម្រាប់​អតិថិជន​ជា​អ្នក​ទិញដូច​នេះ ការ​ចំណាយ​នឹង​កើន​ឡើង​ផង​ដែរ។

.ចុច​Likeលើ​ផេក​​មិន​ចាំ​បាច់​ច្រើន

ផេកFacebook ទំនិញ​ច្រើន​នឹង​ទាក់​ភ្នែក​ អ្នក​នូវ​ផលិតផល​ថ្មី​ៗ​ដែល​នេះ​គឺ​ជា​កត្តា​​មួយ​គួរ​ស្វែង​យល់​ផង​ដែរសម្រាប់​អ្នក​មាន​បញ្ហា​ថវិកា។

.ចំណាយ​ច្រើន​​ដោយ​ការ​ Freeដឹក​ជញ្ជូន

ដោយ​សារ​ការ​ដឹក​ជញ្ជូន​​ឥត​គិត​ថ្លៃដូច​នេះ​ការ​បញ្ជា​ទិញនិង​កើន​ឡើង។ ក្នុង​លក្ខខណ្ឌ​មួយ​ចំនួនអ្នក​ទិញ​​គឺ​តម្រូវ​ឱ្យ​បញ្ជា​ទិញ​​ទំនិញ​តាម​ចំនួន​កំណត់​ណា​មួយដើម្បី​ទទួល​បា​ន​​សេវា​ដឹក​Free។ហើយ​នេះ ជា​រឿង​មួយ​ដែល​អ្នក​ជំនាញ​បាន​លើក​ឡើង​​ផង​ដែរក្នុង​ការ​ចំណាយ​ពេល​ច្រើន​ផ្តោត​លើ​សេវា​ដឹក​ឥត​គិត​ថ្លៃ​​ទាំង​នោះ។

.ចែក​រំលែក​មូលនិធិ​សប្បុរសធម៌

ពិត​ណាស់​ការ​ចែក​រំលែកជា​វប្បធម៌​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​មិញ នៅ​ក្នុង​​ករណី​ខ្លះអ្នក​ជំនាញ​បាន​លើក​ឡើងថា​អ្នក​អាច​ចំណាយ​ថវិកា​ជួយ​ច្រើន​ជាង​លទ្ធភាព​ដែល​អ្នក​មានដែល​នេះ​ជា​បញ្ហា​​​។ ចំណុច​នេះ អ្នក​ជំនាញ​បាន​​ណែ​នាំ​ជា​គន្លឹះ​ថា បើ​អ្នក​ចង់​ចែក​រំលែក គួរ​គប្បី​ស្វែង​រក​ប្រភព​មូលនិធិ​សប្បុរសធម៌​ណា​មួយដែល​​មាន​ប្រភព​​ច្បាស់​លាស់អាច​ទុក​ចិត្ត​បាន ព្រម​ទាំង​ជួយ​ទៅ​ដល់​អ្នក​ដែល​មាន​តម្រូវ​ការ​ពិត​ប្រាកដ។ម្យ៉ាង​ទៀត​ការ​​រៀនសមាមាត្រ​​ចំនួន​គម្រោង​សប្បុរស​ធម៌ទៅ​នឹង​ទំហំ​ទឹក​ប្រាក់ឬ​​តាម​លទ្ធភាព​ដែល​អ្នក​អាច​ផ្តល់​ឱ្យ​បានជា​វិធី​សាស្រ្ត​មួយ​ដែល​ជួយ​ទ្រទ្រង់​ប្រភព​ថវិកា​​អ្នក​​នៅ​បាន​យូរនឹង​​សម្រាប់ទុក​ការ​ចែក​រំលែក​​នៅ​ថ្ងៃ​មុខ​ជា​បន្ត​បន្ទាប់​៕