ស្ថានភាពនៃវិបត្តិកូវីដ១៩ បានធ្វើឲ្យទម្លាប់នៃការទិញលក់ទំនិញ និងសេវា មានការផ្លាស់ប្ដូរស្ទើរទាំងស្រុង ដោយអាជីវកម្មខ្លះ ត្រូវប្ដូរមកជម្រុញការលក់អនឡាញ​ និងខ្លះទៀត ត្រូវបង្ខំចិត្តដើម្បីផ្អាកជាបណ្ដោះអាសន្ន ដោយសារតែការពិបាកក្នុងការជម្រុញការលក់ដល់អតិថិជនជាដើម។ ខាងក្រោមនេះអាចជាគំនិតខ្លះៗ ជាដំណោះស្រាយសម្រាប់លោកអ្នកប្រើប្រាស់ជំនាញលក់បន្ថែម ក្នុងវិបត្តិនេះ៖

១.ស្គាល់ពីអត្តសញ្ញាណរបស់អតិថិជន

មុននឹងលក់ផលិតផលអ្វីមួយឲ្យទៅកាន់អតិថិជនម្នាក់ អ្នកទាំងអស់គ្នាត្រូវស្គាល់ពីព័ត៌មានទូទៅ របស់អតិថិជននោះឲ្យបានច្បាស់ដូចជាពួកគេចូលចិត្តចំណាយពេលវេលាទំនេរទៅលើអ្វី? ចូលចិត្តទិញអ្វីជាប្រចាំខែ? តើពួកគេជាមនុស្សស្រឡាញ់ចូលចិត្តទៅលើអ្វីក្នុងជីវិត? ពួកគេឪស្សាហ៍ឲ្យតម្លៃទៅលើអ្វីជាងគេ? ដូច្នេះនៅពេលដែលអ្នកបានស្គាល់ពីអត្តសញ្ញាណរបស់អតិថិជនម្នាក់នោះបាន ល្អវានឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការកសាងទំនាក់ទំនងជាមួយពួកគេបានយ៉ាងឆាប់រហ័ស ហើយការ លក់ផលិតផលរបស់អ្នកនឹងទទួលបានលទ្ធផលដ៏ល្អ។

២.ស្គាល់ពីចំណុចខ្លាំងនៃផលិតផលរបស់ខ្លួន 

ក្រៅពីស្គាល់អត្តសញ្ញាណរបស់អតិថិជនអ្នកក៏ត្រូវតែមានចំណេះដឹងពេញលេញទៅលើផលិតផល នីមួយៗរបស់ខ្លួន។ ជាមួយគ្នានេះដែរអ្នកក៏ត្រូវតែដឹងថា ចំណុចខ្សោយ និងចំណុចខ្លាំងនៃផលិតផល របស់អតិថិជនគឺជាអ្វី? ដូច្នេះវានឹងជួយផ្តល់នូវភាពងាយស្រួលដល់អ្នកក្នុងការធ្វើបទបង្ហាញជូនទៅដល់ ភ្ញៀវឲ្យសម្រេចចិត្តទិញនូវផលិតផលរបស់អ្នក។

៣.ស្គាល់ពីតម្រូវការរបស់អតិថិជន 

តម្រូវការរបស់អតិថិជន គឺជារឿងដ៏សំខាន់បំផុតដែលអ្នកលក់ត្រូវតែដឹងមុនគេបង្អស់។ ការស្គាល់នូវតម្រូវការជាក់លាក់របស់អតិថិជននឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការលក់បានយ៉ាងឆាប់រហ័ស។ ដូចគ្នានេះដែរសំណួរល្អៗដែលអ្នកគួរសួរនាំទៅកាន់អតិថិជន គឺរួមមានដូចជា តើអ្នកកំពុង តែមានបញ្ហាអ្វី?

៤.តាមឲ្យទាន់សម័យកាលរបស់ Fashion 

ក្នុងនាមជាអ្នកលក់ម្នាក់ អ្នកមិនអាចប្រើប្រាស់យុទ្ធសាស្រ្តនៃការលក់ដដែលៗ ស្របទៅតាមឆ្នាំថ្មីនោះ ឡើយព្រោះថានិស្ស័យរបស់មនុស្ស គឺចូលចិត្តអ្វីដែលថ្មី និងជឿនលឿនទៅតាម Fashion ថ្មីៗចុងក្រោយគេ។ ដូច្នេះអ្នកត្រូវចេះបង្កើតនូវគំនិតច្នៃប្រឌិតនិងដើរឲ្យទាន់សម័យកាលជឿនលឿនជានិច្ច ជូនទៅកាន់អតិថិជនគ្រប់វ័យខុសៗគ្នា៕