ចំនួនវីតាមីន និងសារធាតុរ៉ែសំខាន់ៗមួយចំនួនរាងកាយ ពិតជាត្រូវការដើម្បីរក្សាទ្រទ្រង់សុខភាពឱ្យបានល្អប្រសើរ នេះបើតាមការផ្សាយរបស់វិបសាយសុខភាពជាច្រើន។ តាមរយៈអ្នកជំនាញផ្នែកអាហារូបត្ថម្ភអាមេរិកលោកស្រី Alanna Moshfegh បានណែនាំបង្ហាញពីប្រយោជន៍តម្រូវការ និងប្រភពនៃសារធាតុចិញ្ចឹមមួយចំនួនដែលមានមុខងារសំខាន់ សម្រាប់រក្សាសុខភាពរាងកាយត្រូវការជាប្រចាំថ្ងៃនិងបង្ការឱ្យផុតពីជំងឺមានដូចខាងក្រោមនេះ៖
១.ជាតិកាល់ស្យូម
ការណែនាំ៖ ១ពាន់មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ សុខភាពឆ្អឹង
ប្រភព៖ ចំណីអាហារធ្វើពីទឹកដោះគោ ទឹកដោះគោជូរ(យ៉ាអ៊ួរ)សាច់ត្រី បន្លែបៃតង។
២.ជាតិកាកសរសៃ(Fiber)
ការណែនាំ៖២៥ក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ ជួយរាងកាយប្រឆាំងទៅនឹងជំងឺបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។
ប្រភព៖ ផ្លែឈើ បន្លែ ពពួកសណ្តែកកួរសណ្តែកដី គ្រាប់ធញ្ញជាតិ។
៣.ម៉ាញ៉េស្យូម
ការណែនាំ៖៣១០ ទៅ៣២០ មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ ជួយរក្សាដំណើរការសាច់ដុំនិងមុខងារប្រព័ន្ធប្រសាទឱ្យបានល្អនិងរក្សាសុខភាពឆ្អឹងនៃរាងកាយផងដែរ។
ប្រភព៖គ្រាប់ធញ្ញជាតិចម្រុះនិងសាច់ត្រី។
៤.ប៉ូតាស្យូម
ការណែនាំ៖៤៧០០មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ ជួយរក្សាសម្ពាធឈាម និងកាត់បន្ថយជាតិប្រៃ និងហានិភ័យគ្រួសតម្រងនោម ព្រមទាំងបង្ការហានិភ័យថយកំហាប់ឆ្អឹងផងដែរ។
ប្រភព៖ផ្លែចេក ប៉េងប៉ោះ សណ្តែកកួរសណ្តែកសៀង។
៥.វីតាមីនA
ការណែនាំ៖ ៦៩មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ សារសំខាន់ដល់ភ្នែក(ភាពមើលឃើញច្បាស់) ការផលិតកោសិកាឈាមក្រហមជួយការលូតលាស់គភ៌ និងជម្រុញដំណើរការប្រព័ន្ធស៊ាំ។
ប្រភព៖សាច់ បន្លែពណ៌ទឹកក្រូច(ការ៉ុតដំឡូងជ្វា...)បន្លែស្លឹកបៃតង។
៦.វីតាមីនC
ការណែនាំ៖៧៥មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ ជាសារធាតុប្រឆាំងនឹងហានិភ័យជំងឺមហារីកជួយរក្សាប្រព័ន្ធភាពស៊ាំ។
ប្រភព៖បន្លែ និងផ្លែឈើ ពិសេស(ពពួកក្រូច)ម្ទេសប្លោកផ្លែត្របែក។
៧.វីតាមីនE
ការណែនាំ៖ ១៥មីលីក្រាម/១ថ្ងៃ
អត្ថប្រយោជន៍៖ ជំនួយដល់សុខភាពភ្នែកនិងប្រឆាំងហានិភ័យជំងឺមហារីកផងដែរ។
ប្រភព៖គ្រាប់ធញ្ញជាតិ ប្រេងរុក្ខជាតិ៕