ខាងក្រោមនេះគឺជាវិធីសាស្រ្តស្រួល ដែលអ្នកអាចធ្វើបានភ្លាមៗ បើអ្នកបន្តក្អកនៅពេលយប់
១. ទឹកអំបិលក្ដៅឧណ្ហៗ ៖ លាយអំបិល ១ស្លាបព្រាបាយ ក្នុងទឹកក្ដៅឧណ្ហៗមួយកែវរួចខ្ពុលមាត់ ហើយខ្ចាក់ចោល ។ ធ្វើដូច្នេះ វាអាចកាត់បន្ថយការរលាកបំពង់កជាពិសេសស្លេសក្នុងបំពង់ក ដែលបង្កឱ្យអ្នកក្អក។
២. តែខ្ញី ៖ ដាំតែខ្ញីភ្លាមៗ ពិសាមួយពែងជាការស្រេចថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលទៀតផង។
៣. ទឹកឃ្មុំ ៖ ពិសាត្រឹមមួយស្លាបព្រាកាហ្វេមិនត្រឹមតែដោះស្រាយក្អកទេ ថែមទាំងជួយឱ្យអ្នកគេងលក់លឿនទៀតផង។
៤. ទឹកក្រូចឆ្មា ៖ ពិសាវាពេលយប់ ឬអាចលាយជាមួយទឹកឃ្មុំ វានឹងជួយឱ្យអ្នកបាត់ក្អកព្រោះវាសំបូរ វីតាមីន C
៥. តមការជក់បារី ឬជៀសវាងឲ្យឆ្ងាយពីអ្នកជក់បារីប្រសិនបើអ្នកមិនចង់ក្អកកណ្ដាលយប់ទេ៕