ភាគច្រើនអ្នកជំងឺទឹកនោមផ្អែមតែងសួរទៅគ្រូពេទ្យថាតើគាត់ នឹងអាចទទួលទានអ្វីបានខ្លះ?
ដើម្បីជាការបង្កើនការយល់ដឹងបន្ថែមមន្ទីរពេទ្យកាល់ម៉ែត្រ បានណែនាំជូនសាធារណជននូវអ្វីដែលជាសន្ទស្សន៍ជាតិស្ករ។ នេះក៏ព្រោះថាជាតិស្ករមានសារៈសំខាន់នៅក្នុងការធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់មនុស្សយើងក៏ដូចជាអ្នកជំងឺកើនឡើងលឿន ឬយឺត។ ហើយសន្ទស្សន៍ជាតិស្ករត្រូវបាន បែងចែកជាបីប្រភេទ ទៅតាមកម្រិតរបស់វាមាន៖ ទាប មធ្យម និងខ្ពស់។
សម្រាប់អ្នកជំងឺទឹកនោមផ្អែមគួរគប្បីជៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់។
សម្រាប់សន្ទស្សន៍ជាតិស្ករមធ្យមអាចទទួលបានក្នុងកម្រិតសមរម្យ។
សម្រាប់សន្ទស្សន៍ជាតិស្ករទាបអាចទទួលទានបានច្រើនជាងគេក្នុងចំណោមអាហារទាំងប្រភេទនេះ។
ខាងក្រោមនេះជាតារាងចំណីអាហារ ដែលបង្ហាញពីកម្រិតនៃសន្ទស្សន៍ជាតិស្ករទៅតាមប្រភេទនីមួយៗ៖