បច្ចុប្បន្ន ការថែរក្សាស្នេហាឲ្យបានយូរអង្វែង និងស្ថិតស្ថេររហូតដល់ជីវិតចុងក្រោយ របស់មនុស្សជាទីស្រឡាញ់ម្នាក់ៗ ហាក់បីដូចជារឿងដ៏សែនកម្រនឹងងាយបានជួប ប្រទះខ្លាំងណាស់។ ព្រោះថាសព្វថ្ងៃសង្គមកាន់តែជឿនលឿនរីឯចិត្តមនុស្សម្នាក់ៗ ក៏កាន់តែងាយស្រួលក្នុងការប្រែប្រួលយ៉ាងឆាប់រហ័ស ទៅតាមស្ថានភាពជុំវិញខ្លួន។ ក្នុងនោះផងដែរយើងក៏សង្កេតឃើញថា ជារឿយៗគូស្នេហាភាគច្រើនត្រូវបានសម្រេច ចិត្តចែកផ្លូវគ្នាយ៉ាងងាយស្រួល ជាងជាចំណាយពេលវេលាក្នុងការដោះស្រាយឧបសគ្គ ដែលអ្នកទាំងពីរកំពុងតែជួបប្រទះជាមួយគ្នាទៅវិញ។ ហេតុដូច្នេះខាងក្រោមនេះជាមូលហេតុបង្កប់ ដែលនាំឲ្យស្នេហារបស់អ្នកឈានដល់ដំណាក់កាលបែកបាក់គ្នា:
១. ប្រច័ណ្ឌច្រើនពេក
នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំង អ្នកនឹងចង់ហួងហែងនិងខ្លាចការបាត់បង់រូប គេម្នាក់នោះចេញពីជីវិតរបស់អ្នក។ ប៉ុន្តែប្រសិនបើស្នេហានោះត្រូវបានភាគីម្ខាងទៀត ឪស្សាហ៍ប្រព្រឹត្តិនូវទង្វើប្រច័ណ្ឌហួងហែងបំបិទសិទ្ធិជាញឹកញាប់ទៅកាន់ដៃគូរបស់ខ្លួន មិនថាសូម្បីតែការរាប់អានមិត្តភក្តិ ដើរលេងនិងការងារផ្សេងៗ។ ប្រាកដណាស់ថាស្នេហា មួយនោះនឹងមានរយៈពេលមិនបានយូរអង្វែងឡើយ។
២. ភាពមិនស្មោះត្រង់
បច្ចុប្បន្នយើងម្នាក់ៗពិតជាលំបាកក្នុងការស្វែងរកស្នេហ៍ដែលស្រឡាញ់គ្នាដោយគ្មាន លក្ខខណ្ឌខ្លាំងណាស់ព្រោះថាម្នាក់ៗចាប់ផ្តើមលែងមានជំនឿចិត្តទៅលើស្នេហា និងមានភាពអាត្មានិយមរៀងៗខ្លួន ពោលគឺប្រសិនបើថ្ងៃណាមួយគេស្វែងរកបានមនុស្ស ល្អប្រសើរជាងអ្នក នោះគេនឹងសម្រេចចិត្តចាកចេញពីអ្នកដោយគ្មានស្តាយស្រណោះ ឡើយបើទោះបីជាអ្នកធ្លាប់រួមសុខទុក្ខជាមួយគេ អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។
៣. គន្លាត
នៅក្នុងកាលៈទេសៈខ្លះស្នេហារបស់អ្នកត្រូវបានបែកបាក់ដោយសារតែម្នាក់ៗព្យាយាម រក្សាគន្លាតរៀងៗខ្លួនរហូតដល់ពេលមួយបានធ្វើឲ្យអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្តងៗដោយមិនដឹងខ្លួន។ ហើយការឃ្លាតឆ្ងាយពីគ្នានេះក៏អាចជាកត្តារួមផ្សំមួយធ្វើឲ្យ សេចក្តីស្នេហារបស់អ្នកឈានចូលដល់ ការមិនយល់ចិត្តគ្នាទៅវិញទៅមក។ដូច្នេះជាចុង ក្រោយមានតែការបែកបាក់គ្នាតែប៉ុណ្ណោះ។
៤. ភាពនឿយណាយ
ស្នេហាដែលកាន់តែមានរយៈពេលយូរអង្វែងកាន់តែត្រូវឲ្យដៃគូម្នាក់ៗមានការប្រយ័ត្ន ប្រយែងខ្ពស់ ព្រោះថាភាពនឿយណាយនិងការមិនពេញចិត្តរវាងគ្នានឹងគ្នាកាន់តែមាន ច្រើនឡើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការធុញទ្រាំ និងភាពនឿយណាយទាំងអស់នេះ បានធ្វើឲ្យភាគច្រើននៃស្នេហារបស់មនុស្សឈានមកដល់ទីបញ្ចប់យ៉ាងឆាប់រហ័ស។
សរុបរួមមកវិញ ការបង្កើតស្នេហាជាមួយនរណាម្នាក់វាពិតជារឿងងាយស្រួលខ្លាំងណាស់ ប៉ុន្តែការថែរក្សាស្នេហានោះឲ្យមានស្ថិតស្ថេររហូតដល់ចាស់កោងខ្នងវាមិនមែនជារឿង ងាយស្រួលនោះឡើយសម្រាប់ពេលបច្ចុប្បន្ននេះ។ដូច្នេះមុនពេលសម្រេចចិត្តចែកផ្លូវគ្នា បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាប៉ុន្មានឆ្នាំមកអ្នកទាំងពីរក៏គួរតែគិតពិចារណា ឲ្យបានល្អិតល្អន់ព្រោះថា ពេលខ្លះយើងម្នាក់ៗមិនងាយក្នុងការស្វែងរកមនុស្សដែលអាច ទ្រាំអត់ធ្មត់ជាមួយនឹងអត្តចរិតមិនល្អរបស់យើងបានឡើយ៕