ជំងឺ​​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ កើត​មាន​នៅ​ពេល​​ដែល​ រាង​កាយមិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​ជា​អ័រ​ម៉ូន​​បំលែង​ជាតិ​ស្ករក្នុង​ឈាម​ ទៅ​ជា​ថាម​ពល​បាន​ត្រឹម​ត្រូវ​។

យោង​តាម​ការ​ផ្សាយ​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ការ​មិន​បាន​ព្យាបាល​ជំងឺ​នេះ​បណ្តាល​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ជា​ច្រើន​ដូច​ជា៖

  • ខ្សោយ​​តម្រង​នោម
  • ស្លាប់​​សាច់​ដុំ​បេះ​ដូង​
  • ដាច់​ ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​
  • ជំងឺ​ភ្នែក​
  • កាត់​ជើង​

ដោយ​ឡែក​​ដំបូន្មាន​មួយ​ចំនួន​សម្រាប់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​គឺ​៖

  • ហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ
  • បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច៣​ដង និង​ទៀង​ពេល​
  • លេប​ថ្នាំ​ឱ្យ​បាន​ទៀង​ទាត់និង​តាម​ពេល​ដែល​បាន​កំណត់​
  • ពិសា​​គ្រាប់​ស្ករនិង​ផ្លែ​ឈើ​ភ្លាម បើ​ឈឺ​ក្បាលញ័រ​​ទ្រូង បែក​ញើសពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​​អាធ្រាត្រ​ឬ​ជិត​ភ្លឺ​
  • កុំ​ពិសា​ស្រា​ច្រើន
  • កុំ​ពិសា​បារី​
  • កុំ​ពិសា​ប្រៃ​ពេក
  • កុំ​ដើរ​ជើង​ទទេនិង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ​
  • ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់៕