សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ
កាលពីពេលប៉ុន្មានថ្ងៃមុននេះលោក Bun Park ស្ថាបនិក Camazoon បានធ្វើការចែករំលែកនូវចំណុចសំខាន់ៗ មួយចំនួនដែលមនុស្សប្រុសឈានចូលវ័យ៣០ឆ្នាំ ត្រូវតែមាន។ ដូច្នេះខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលលោកបានធ្វើការចែករំលែកឲ្យមហាជនគ្រប់គ្នាបានស្គាល់និង ដឹងលឺទាំងអស់គ្នា:
១.មានប្រភពប្រាក់ចំណូលមួយជាក់លាក់: មិនមែនដើម្បីហ៊ឺហារនោះទេ ប៉ុន្តែដើម្បី ហូបចុកគ្រប់គ្រាន់និងផ្តល់ភាពកក់ក្តៅឲ្យមនុស្សដែលខ្លួនស្រឡាញ់
២.មានចំណេះវិជ្ជា: មិនចាំបាច់ជាបណ្ឌិតក៏បាន ប៉ុន្តែសុំត្រឹមតែអាននិងដឹងរឿងឲ្យបានច្រើនពីសង្គមមួយនេះ
៣.មានគោលដៅ: ប្រសិនបើគ្មានគោលដៅជីវិតនោះទេ រស់ថ្ងៃនេះដូចម្សិលមិញ ជីវិតគ្មានអត្ថន័យអ្វីឡើយ
៤.ចេះបដិសេធ: មិនមែនរឿងរ៉ាវទាំងអស់សុទ្ធសឹងតែមានការចូលរួមពីយើងនោះទេ មិត្តភក្តិមិនចាំបាច់ច្រើននោះទេមនុស្សស្មោះពីរបីនាក់ គឺគ្រប់គ្រាន់ហើយ។
៥.សងគុណ: ពុំចាំបាច់គិតថា ទាល់តែខ្លួនមានបានហើយចាំសងគុណ ពេលខ្លះ អ្វីគ្រប់យ៉ាងអាចនឹងហួសពេល
៦.មានស្នេហា: ពុំចាំបាច់ស្វែងរកអ្នកល្អឥតខ្ចោះនោះទេ ហើយក៏ពុំចាំបាច់មានបានខ្លាំង នោះដែរ ដៃគូល្អអាចធ្វើឲ្យយើងសម្រេចគោលដៅលឿន។
៧.ចេះទំនាក់ទំនង: ទោះបីជាមិនចូលចិត្តក៏ដោយសង្គមនេះយើងមិនអាចរស់ នៅតែម្នាក់ឯងនោះទេព្យាយាមកសាងញាតិមិត្តឲ្យបានច្រើនទើបប្រសើរ។
៨.ចេះធ្វើម្ហូប: ដើម្បីសុខភាព សំន្សសំចៃនិងសុភមង្គល ពេលខ្លះវាក៏ជាក្តីសុខមួយដែរ៕