អាហារសំបូរជាតិផ្អែមឬស្ករច្រើន យើងអាចសម្តៅលើតែចំណីដូចជា ការ៉េម ទឹកសេរ៉ូ ឬ ភេសជ្ជៈផ្អែមៗប៉ូវកម្លាំង ប៉ុន្តែសម្រាប់ផលិតផលអាហារមួយចំនួនទៀត អាចមិននឹកស្មានគឺសំបូរទៅដោយសារធាតុស្ករដែលគុណវិបត្តិច្រើនទៅដល់សុខភាព។ តាមរយៈព្រឹត្តិបត្រសុខភាព BMJ របស់ចក្រភពអង់គ្លេស បានបង្ហាញនូវប្រភេទផលិតផលមួយចំនួន ដែលយើងគួរពិចារណារសម្រាប់របបអាហារពិសេសអ្នកដែលត្រូវតមជាតិផ្អែមជាដើមដែលប្រភេទចំណីអាហារទាំងនោះមានដូចជា៖
១.ទឹកដោះគោជូរ(យ៉ាអ៊ួរ)
ទឹកដោះគោជូរ(Yogurt)ជាទូទៅមានប្រយោជន៍សម្រាប់សុខភាព ពិសេសវាផ្តល់ជាតិកាល់ស្យ៉ូមដល់ឆ្អឹងនិងធ្មេញ ប៉ុន្តែយើងគួរដឹងថាប្រភេទយ៉ាអួរខ្លះផលិតឡើងដែលមានជាតិស្ករច្រើន។ សង្កេតមើល លើស្លាកផលិតផល បើសិនឃើញភាគរយជាតិស្ករច្រើនក្នុងគ្រឿងផ្សំសំខាន់ៗក្នុងយ៉ាអួរនោះអ្នកគួរប្តូរទៅយកយ៉ាអួរផ្សេងវិញ។ ជម្រើសយ៉ាអួរល្អគឺមានធាតុផ្សំពីធម្មជាតិច្រើននិងគ្មានឬមានកម្រិតជាតិស្ករតិចតួចប៉ុណ្ណោះ។
២.ស៊ុបកំប៉ុង
យើងអាចគិតថាស៊ុបកំប៉ុងសំបូរជាតិប្រៃ(សូដ្យូម)ច្រើនតែតាមពិតក្នុងល្បាយស៊ុបកំប៉ុងក៏ជាប្រភពនៃជាតិស្ករច្រើនផងដែរជាមធ្យមគឺ ១៥ក្រាមជាតិស្ករក្នុងកំហាប់មួយពែង។នេះក៏ដោយសារក្នុងឧស្សាហកម្មចំណីអាហារគេប្រើជាតិស្ករដើម្បីកាត់ភាពជូរនៃជាតិសាច់ប៉េងប៉ោះក្នុងស៊ុបដើម្បីរក្សារសជាតិឱ្យល្មមនៅក្នុងល្បាយស៊ុបកំប៉ុង។
៣.ផលិតផលទឹកសាឡាត់
យើងអាចគិតថាញំាំសាឡាត់ជាអាហារសុខភាពតែកាល ដែលមានស្រូបទឹកសាឡាត់បន្ថែមពីលើដើម្បីបន្ថែមរសជាតិជាករណីផ្សេងមួយទៀត។ ប្រភេទទឹកសាឡាត់ខ្លះមានផ្ទុកជាតិស្ករប្រមាណជាមធ្យម៦ក្រាមសម្រាប់មួយចាន ដែលនេះជាកម្រិតស្ករខ្ពស់ផងដែរ សម្រាប់អ្នកចូលចិត្តអាហារប្រភេទនេះ។
៤.ទឹកប៉េងប៉ោះ
សម្រាប់ប្រភេទទឹកជ្រលក់ដែលអ្នកគិតថាអាចធ្វើដោយខ្លួនឯងបាន គឺជាជម្រើសល្អមួយ។ នេះក៏ព្រោះថាបរិមាណទឹកប៉េងប៉ោះ(ទឹកជ្រលក់) កន្លះពែងគឺមានជាតិស្ករប្រហែល៤ក្រាម ដែលចៀសវាងពិសេសសម្រាប់អ្នកត្រូវតមជាតិផ្អែម។
៥.ដុំនំបង្កើនថាមពល(SnackBars)
ជាប្រភេទនំសម្រាប់អ្នកមានការរវល់ច្រើនញ៉ាំដើម្បីសម្រន់ ឬ ជាប្រភេទនំញ៉ាំកំដរមាត់ប៉ុន្តែប្រភេទនំទាំងនោះមានសមាសធាតុផ្អែមច្រើន ដែលមួយដុំនំស្មើនឹងជាតិស្ករប្រហែល១១ក្រាម ជាកម្រិតជាតិស្ករខ្ពស់។
៦.ផ្លែឈើក្រៀម
ការស្រាវជ្រាវជាច្រើនបង្ហាញថាប្រភេទផលិតផលផ្លែឈើក្រៀម សំបូរដោយជាតិស្ករខ្លាំងក្នុងវិស័យចំណីអាហារ បើទោះជាក្នុងស្លាកផលិតផលអាចដាក់ថា "គ្មានបន្ថែមជាតិស្ករ" ក៏ដោយ។ លទ្ធផលស្រាវជ្រាវជាច្រើនបានបង្ហាញថា ប្រភេទផ្លែឈើក្រៀមបរិមាណប្រហែលមួយក្បង់ដៃ គឺស្មើនឹងជាតិស្ករដល់២៧ក្រាម ដែលនេះជាកម្រិតជាតិស្ករកម្រិតខ្ពស់៕